វិធីព្យាបាលជម្ងឺក្អកខេះៗ ឬក្អកស្ងួតជាមួយត្រួយម្រះ និងជីត្រចៀកជ្រូក


ចុះផ្សាយ៖ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២៣:៥២នាទី

បើអ្នកមានបញ្ហាក្អកខេះៗ ឬក្អកស្ងួតសូមកុំព្រួយព្រោះថាយើងមានវិធីអាចជួយព្យាបាលបាន។ វិធីក្នុងការព្យាបាលគឺមាន ២យ៉ាងដែលទីមួយយើងប្រើ ត្រួយម្រះ និងម្យ៉ាងទៀតប្រើ ជីត្រចផកជ្រូក។ ដើម្បីធ្វើវាសូមអនុវត្តន៌ដូចខាងក្រោម៖

  • វិធីទី១៖ យកត្រួយម្រះ មួយក្តាប់ច្របាច់លាយ ជាមួយស្លឹកជីត្រចៀកជ្រូក ៤ទៅ៥សន្លឹក រួចលាយទឹក ២៥០មីលីលីត្រ ដាក់ស្ករស ១ឬ២ស្លាបព្រាបាយ រួចផឹកមុនគេង ប្រើបានតយៈពេល៣ថ្ងៃនឹងបានសះស្បើយ។
  • វិធីទី២៖ យកស្លឹកជីត្រចៀកជ្រូក ៦ ទៅ ៧ សន្លឹក បុកឲ្យម៉ដ្ឋរួចលាយទឹកដូង១កែវសម្រាប់ផឹកម្តងក្នុងមួយថ្ងៃនៅក្រោយពិសារអាហារពេលយប់រួចកន្លះម៉ោង ផឹកបានរយៈពេល៣ថ្ងៃ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់