វិធីព្យាបាលហើម រលាកតំរងនោម និងជម្ងឺរើមជាមួយជីនាងវង


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:០០នាទី

ជីនាងវងជារុក្ខជាតិដែលមានផលប្រយោជន៌ជាច្រើនមិនថាជាមួយម្ហូប ឬសុខភាពទេគឹសុទ្ធតែមានផលរបស់វា។ ជីនាងវងនេះដែរក៏អាចព្យាបាលហើម រលាកតំរងនោម និងជម្ងឺរើមយ៉ាងមានប្រសិទ្ធភាព។

ផ្នែកប្រើប្រាស់៖

  • រុក្ខជាតិទាំងមូល និងគ្រាប់

ការព្យាបាល៖

  • គ្រាប់ប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង បំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។
  • ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ និងប្រឆាំងការហើមរលាករោលរាល។

លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់