វិធីបណ្តុះផ្សិតកញ្ចោររយៈពេលពី១០ ទៅ១៥ថ្ងៃ


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:៣៦នាទី

ដើម្បីទទួលបានផ្សិតកញ្ចោររយៈពេលពី១០ ទៅ១៥ថ្ងៃអ្នកត្រូវការមានសំបុកកណ្តៀរ១ក្តាប់ដៃ​ ទឹក២០លីត្រ និងវិធីក្នុងការធ្វើដែលមានដូចខាងក្រោម។

វិធីធ្វើ៖ យកសំបុកកណ្តៀរ១ក្តាប់ដៃ បំបែកឲ្យម៉ដ្ឋ រួចលាយជាមួយ បាយ១គីឡូក្រាម បន្ទាប់មកដាក់ចូលក្នុងធុងជ័រមួយលាយជាមួយទឹក២០លីត្រ ហើយគ្របទុករយៈពេល៧១០ថ្ងៃ ដើម្បីបង្កើតជាមេរបស់វា ដោយមានពពុះសនៅខាងលើ។ បន្ទាប់មកយកទឹកនេះមកស្រោចនៅលើកន្លែងព្រៃដែលមានគំនរដីសំបុកស្រមោច ឬលើដីដំបូកដែលមានកណ្តៀររស់នៅ ហើយយកចំបើង ឬស្លឹកឈើរាយគ្របពីលើ ហើយស្រោចទឹកមេនេះពីលើម្តងទៀត ឬួចបន្ថែមទឹកធម្មតាឲ្យវាសើមជារៀងរាល់ថ្ងៃ រយៈពេល១០១៥ថ្ងៃផ្សិតនឹងចាប់ផ្តើមដុះ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់