របៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យផ្លែច្រើន​


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:២៨នាទី

នេះគឺជារបៀបធ្វើថ្នាំការពារដំណាំ និងអរម៉ូនជំនួយឲ្យបានផ្លែច្រើន។ ដើម្បីធ្វើវាបានអ្នកត្រូវការមាន ល្ហុងទុំ ល្ពៅទុំ ចេកទុំ ស្គរងូ មេអរម៉ូន និងទឹក។​

ធាតុផ្សំ៖

  • ល្ហុងទុំ ១គីឡូក្រាម
  • ល្ពៅទុំ ១គីឡូក្រាម
  • ចេកទុំ ១គីឡូក្រាម
  • ស្គរងូ ៤០cc (៨ គម្រប)
  • មេអរម៉ូន ៤០cc (៨ គម្រប)
  • ទឹក ១០លីត្រ

វិធីធ្វើ៖

  • យើងលាយស្ករងូ មេអរម៉ូន និងទឹកឲ្យសព្វដាក់ចូលក្នុងធុងមួយ។
  • ចិញ្ច្រាំល្ហុង ល្ពៅ ចេកជាចំណិតល្អិតៗរួចដាក់ចូលលាយជាមួយទឹកក្នុងធុងនោះរួចកូរឲ្យសព្វ គ្របឲ្យជិតរក្សាទុករយៈពេល ៧ថ្ងៃអាចយកមកប្រើប្រាស់បាន។

វិធីប្រើ៖

  • លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក៥០០លីត្រសម្រាប់ស្រោចលើដំណាំបន្លែជួយការពារពីការបផ្លាញពីសត្វល្អិត និងជួយឲ្យផលល្អ។
  • លាយទឹកល្បាយខាងលើ ១លីត្រជាមួយទឹក១០០លីត្រសម្រាប់បាញ់នៅលើដំណាំផ្លែឈើនៅពេលវាផ្កាសម្រាប់ជំនួយឲ្យវាកាន់ផ្លែបានច្រើន និងផ្លែថ្លោសល្អ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់