វិធីផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែ១


ចុះផ្សាយ៖ ថ្ងៃទី ០៣ មីនា ឆ្នាំ២០១៧ ម៉ោង ១១:១១នាទី

យើងធ្លាប់និយាយម្តងហើយនូវ វិធីផ្សាំពូជស្វាយថ្មីនៅលើដើមស្វាយចាស់ ហើយសម្រាប់អត្ថបទនេះវិញយើងនឹងប្រាប់អ្នកទាំងអស់គ្នានូវវិធីមួយទៀតដើម្បីផ្សាំពូជស្វាយច្រើនប្រភេទនៅលើដើមតែ១។ ពេលនេះអ្នកទាំងអស់គ្នាអាចចា់ផ្តើមធ្វើវាបានជាមួយវិធីដែលមានការរៀបរាប់ដូចខាងក្រោម។

វិធីធ្វើ

  • យើងកាត់យកចុងមែកពូជស្វាយដែលយើងចង់បាន យកពីមែកដែលមានសុខភាពល្អ និងដើមដែលធ្លាប់មានផ្លែរួច។
  • កាត់យកប្រវែងប្រមាណ១តឹកជាងបន្តិច រួចកាត់ផ្នែកគល់តបស់វាជាចំណិតត្រសក់ប្រវែងប្រមាណកន្លះតឹក។
  • ជ្រើសរើសមែកនៅលើដើមដែលយើងចង់ផ្សាំដោយមានទំហំប្រហាក់ប្រហែលគ្នា។
  • ធ្វើការចិតសំបកមែកនៅលើដើមជាចំណិតត្រសក់ឲ្យបន្សីគ្នាជាមួយមែកពូជ រួចកាត់ចុងខាងលើចោលដោយទុកប្រមាណកន្លះតឹក។
  • យកមែកពូជនោះត្រាំទឹករយៈពេល៥នាទី រួចយកវាមកចងផ្អោបជាប់គ្នាត្រង់កន្លែងដែលចិតនោះ ហើយយកស្កុតប្លាស្ទិចថ្លាមកចងរុំវាឲ្យតឹង និងជិត។
  • រយៈពេលប្រមាណ៣អាទិត្យយើងនឹងបាននូវពូជស្វាយជាច្រើនប្រភេទដែលយើងចង់បាននៅលើដើមតែមួយ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់