វិធីធ្វើភេសជ្ជៈសម្រាប់ព្យាបាលការឈឺឆ្អឹងខ្នង និងឈឺសន្លាក់


ចុះផ្សាយ៖ ថ្ងៃទី ០៣ មីនា ឆ្នាំ២០១៧ ម៉ោង ១១:៣៤នាទី

ការឈឺឆ្អិងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។ ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។

គ្រឿងផ្សំ៖

  • ទឹក
  • ក្រូចឆ្មា
  • ទឹកឃ្មុំ
  • ខ្ជាយ

វិធីធ្វើ៖

  • យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ
  • បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី
  • លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ
  • ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់