ភាពខុសគ្នារវាងនិកាយ មហាយាន និងហីនយានក្នុងព្រះពុទ្ធសាសនា


ចុះផ្សាយ៖ ថ្ងៃទី ២៦ មីនា ឆ្នាំ២០១៧ ម៉ោង ០៩:៤៤នាទី

ប្រទេសកម្ពុជាជាប្រទេសដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ និងមានប្រជាជនមួយភាគធំកាន់សាសនាព្រះពុទ្ធដែរ។ តើអ្នកទាំងអស់គ្នាមានដឹងថានិកាយ មហាយាន និងហីនយានខុសគ្នាយ៉ាងមិចទេ? តោះពេលនេះយើងនឹងនិយាយពីនិកាយទាំងពីរនេះដូចតទៅ។

និកាយហីនយាន ឬងេរវាទគឺជានីកាយដែលកើតមុន មហាយានហើយត្រូវបានប្រកាន់ខ្ជាប់ក្នុងព្រះធម៌វិន័យផងដែរ។ ហីនយានត្រូវបានព្រះអរហន្តកំណត់ខបញ្ញត្តិទុកមកយ៉ាងតឹងរឹងរីឯ មហាាយានវិញជានិកាយមួយដែលបានកកើតក្រោយព្រះពុទ្ធបរិនិព្វានប្រហែល ៥០០ឆ្នាំ

ភាពខុសគ្នារបស់និកាយ មហាយាន និងហីនយានគឺថាមហាយានមិនសង្កត់ធ្ងន់ទៅលើការសម្រេចនិព្វាននោះទេតែបានយកការបំពេញកុសលដើម្បីសម្រេចជាព្រះពោធិសត្វមកជួយលោកជាធំ។ ហិនយានគឺផ្តោតទៅលើតែការសម្រេចនិព្វានគឺ ចិត្តចង្អៀត និងអាត្មានិយម។

ហិនយានត្រូវបានកំណត់ឲ្យកាត់កិលេសជាមុនសិនបើទោះបីជាពិបាកប៉ុនណាក៏ដោយត្រូវតែធ្វើឲ្យបានដាច់ខាត។ រឯមហាយានវិញគឺត្រឹមតែសទ្ធាគឺគ្រប់គ្រាន់ហើយព្រោះថាកម្លាំងចិត្តយើងនឹងកាត់កិលេសដោយខ្លួនឯង។

មហាយានគឺជឿថាព្រះពុទ្ធមានខ្លួនប្រាណពិតក្នុងបច្ចុប្បន្នទើបគេសាងរូបកាយដែលមានដូចជា ព្រះម៉ែគង់ស៊ីអ៊ីម ព្រះយូឡាយ ព្រះពោធិសត្វ និងទេពផ្សេងៗ។ ប៉ុន្តែហីនយានវិញជឿថាអត់មានទេគ្រប់យ៉ាងគ្រាន់ជាអនត្តាប៉ុននោះ។ មហាយានបានបញ្ចូលនូវ រូប រស ក្លិន សម្លែង និងសម្ផស្សចូលទៅក្នុងការកសាងសទ្ធាខាងសាសនា។

ឯកសារយោង៖ ចំណេះដឹងអំពីជីវិត

Loading…


ចំណាត់ក្រុម៖
មតិយោបល់