គោលបំណង ៣យ៉ាងនៃការធ្វើពិធីបុណ្យ​ឆេងម៉េង


ចុះផ្សាយ៖ ថ្ងៃទី ២៨ មីនា ឆ្នាំ២០១៧ ម៉ោង ០៩:២៩នាទី

ពិធីបុណ្យ​ឆេងម៉េងគឺជាបុណ្យ​​ដែលមាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​​ក្នុង​ប្រទេស​ចិនហើយបុណ្យនេះបានចាប់ផ្តើមមាននៅក្នុងប្រទេសកម្ពុជាតាមរយៈ​​ចិន​មក​រស់​នៅ​​ ស្រុក​ខ្មែរ។ ពិធីបុណ្យនេះចិនគេ​​ហៅ​ថា​ ឆីងមីង​ (QingMing)​ រីឯជា​ភាសា​អង់គ្លេស​វិញគឺ​ “Tomb Sweeping Day”​ដែលពិធីបុណ្យនេះគេសំដៅ​ទៅ​លើ​​ពិធី​សែន​ផ្នូរ, ​ឬ​ទិវា​សម្អាត​ផ្នូរ​ជូន​​ដូន​​តា​ ឬ​ឪពុក​ម្ដាយ​ដែល​​បាន​ចែក​ឋាន​ទៅ។

ពិធី​នេះ​គេ​ច្រើន​ធ្វើ​ឡើង​នៅ​ដើមខែ​មេសា​ជា​រៀង​រាល់​ឆ្នាំហើយ​​គេតែងតែនាំគ្នាទៅ​សែន​នៅ​ផ្នូរ​អ្នក​មាន​គុណ​ដែល​ចែក​ឋាន​ទៅ​ក្នុង​គោល​បំណង​ ៣​យ៉ាងធំៗ​គឺ​

  • ​​សុំ​ឲ្យមានសេចក្ដី​សុខ​ចម្រើន​
  • សុំ​ឲ្យ​កូនចៅ​រកស៊ី​មាន​បាន​
  • ​សុំ​ឡើង​បុណ្យស័ក្ដិ

ក្នុង​ពិធីបុណ្យឆេងម៉េងនេះដើម្បីធ្វើពិធីសែល​​គេត្រូវ​យក​ក្រដាស​ប្រក់​ផ្នូរ យក​ដី​រោយ​ពី​លើ(ខ្សាច់ ឬដីធម្មតា)​ រួច​ស្រោច​ទឹក។
បន្ទាប់​ម​ក​ទៀត​យើង​សែន​ម្ហូប​អាហារ​​ទៅ​តាម​លទ្ធភាពដែលយើងជាកូនចៅរៀងៗខ្លួន។

Loading…


ចំណាត់ក្រុម៖
មតិយោបល់