ចំនីអាហារទាំង ១០យ៉ាងជួយ​បង្កើន​ទឹកដោះសម្រាប់ម្តាយ​


ចុះផ្សាយ៖ ថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៧ ម៉ោង ១៩:៥៧នាទី

ដំណាក់កាល​បំបៅ​ដោះ​កូន ជា​ដំណាក់កាល​ដ៏សំខាន់​បំផុត​ក្នុង​ពេល​ទារក​កំពុង​ពេញ​លូតលាស់។ អ្នកម្តាយ​គួរ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​អាហារ​ដែល​ខ្លួន​ទទួលទាន​ក្នុង​ដំណាក់កាល​ពិសេស​មួយ​នេះ។ មាន​ប្រភេទ​អាហារ​មួយចំនួន​ជួយ​បង្កើន​ទឹកដោះ។ មាន​អ្នកម្តាយ​មួយចំនួន​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ទឹកដោះ​ឱ្យ​កូន​បៅ។ ប៉ុន្តែ​គ្មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ឡើយ បើសិន​អ្នក​ទទួលទាន​អាហារ​បាន​ត្រឹមត្រូវ វា​នឹង​ជួយ​ឱ្យ​រាងកាយ​ផលិត​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ទារក​ហើយ។

ដំបូង​ឡើយ យល់ល្អ​ត្រូវ​ប្រឹក្សា​នឹង​អ្នកជំនាញ មុនពេល​ទទួលទាន​អាហារ​ណាមួយ។ ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​ប្រភេទ​អាហារ​ជួយ​បង្កើន​ទឹកដោះ៖

ទទួលទាន​បន្លែ​សុខភាព​បាន​គ្រប់គ្រាន់

ត្រឡាច ជា​អាហារ​ជួយ​បង្កើន​ទឹកដោះ។ ការទទួលទាន​បន្លែ​ធ្វើឱ្យ​អ្នក​មាន​សុខភាព​ល្អ និង​បង្កើន​ការផលិត​ទឹកដោះ។

ប្រើ​ប្រេង​អូលីវ​សម្រាប់​ចម្អិន​អាហារ

ប្រេង​ល្ង និង​ប្រេង​អូលីវ​ពិតជា​ល្អ​ចំពោះ​ម្តាយ​បំបៅ​ដោះ​កូន។ អ្នក​ត្រូវ​ប្រើ​បឺរ​មាន​កំណត់។

ស្លឹក​ជីនាងវង

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ជីនាងវង​ជំនួយ​សុខភាព​បំផុត។ វា​សម្បូរ​ទៅដោយ​វីតាមីន K ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ជាច្រើន​ផ្សេង​ទៀត។

ទទួលទាន​ម្សៅ​អាវ័ន​ជា​អាហារ​ពេល​ព្រឹក​រៀងរាល់​ថ្ងៃ

ម្តាយ​បំបៅ​ដោះ​កូន​គួរ​ទទួលទាន​ម្សៅ​អាវ័ន។ វា​អាច​ជា​អាហារ​ជួយ​បង្កើន​ទឹកដោះ។ រីករាយ​នឹង​រសជាតិ​អាហារ​ម្សៅ​អាវ័ន​នេះ​ជារៀងរាល់​ព្រឹក។

ខ្ទឹមស

មនុស្ស​ជាច្រើន​មិនទាន់​ដឹង​ការពិត​ទេ​ថា ខ្ទឹមស​ក៏​ជា​អាហារ​ជួយ​បង្កើន​ទឹកដោះ​ដែរ។ ដាក់​ខ្ទឹមស​ក្នុង​បរិមាណ​តិច​ក្នុង​អាហារ​របស់​អ្នក។

ញ៉ាំ​បន្លែ​មើម

មើម​ស្ពៃ ការ៉ុត និង​ដំឡូង ដើរ​តួនាទី​ជួយ​បង្កើន​ការផលិត​ទឹកដោះ។ ជាពិសេស​មើម​ស្ពៃ។

គ្រាប់​អាល់ម៉ុង និង​គ្រាប់​ស្វាយចន្ទី

ទទួលទាន​គ្រាប់​ស្វាយចន្ទី និង​គ្រាប់​អាល់ម៉ុង​ក្នុង​បរិមាណ​មាន​កំណត់។ ពួកវា​ជា​អាហារ​ធម្មជាតិ​ជួយ​បង្កើន​ការផលិត​ទឹកដោះ។

ម្សៅ​ខ្ញី

ខ្ញី ជា​អាហារ​មួយ​ប្រភេទ​ជួយ​បង្កើន​ការផលិត​ទឹកដោះ។ ប្រសិនបើ​ការទទួលទាន​ឆៅ​វា​ពិបាក កិន​វា​ឱ្យ​ម៉ត់ ដាក់​ក្នុង​អាហារ​ផ្សេងៗ។

ផ្តល់​ជាតិ​ទឹក​ឱ្យ​រាងកាយ​មុន​គេអ្វី​ដែល​សំខាន់​បំផុត​គឺ ត្រូវ​ពិសារ​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់។ ត្រូវ​ចាំ​ថា ទឹកដោះ​មាន​ផ្ទុក​ជាតិ​ទឹក ៨០%៕

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់