៥ យ៉ាង​ដែល​ស្ត្រី​ពពោះ​ត្រូវ​ដឹងដើម្បីឲ្យកូន​​មាន​សុខភាព​ល្អ


ចុះផ្សាយ៖ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៧ ម៉ោង ០៩:៣៥នាទី

ពេល​មាន​ផ្ទៃពោះ​តម្រូវ​ឱ្យ​អ្នក​ចេះ​ថែទាំ បើសិន​អ្នក​ចង់​ឱ្យ​កូន​កើត​មក​មាន​សុខភាព​ល្អ គ្មាន​ជំងឺ ។ រយៈពេល ៩ ខែ​នេះ​មិន​ទាមទារ​តែ​តំហែទាំ​ពី​ម្តាយ​តែម្ខាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ពី​មនុស្ស​រាល់គ្នា​ចែក​រំលែក​ចំណេះដឹង​ឱ្យ​ផង​ដែរ ។ ស្ត្រី​ពពោះ​មាន​ច្បាប់​មួយចំនួន​ដែល​ត្រូវ​អនុវត្ត​តាម អ្នក​មិន​អាច​រំលង​ត្រង់​ណាមួយ​បាន​ឡើយ ។

១. ធ្វើ​លំហាត់ប្រាណ៖ ធ្វើ​លំហាត់ប្រាណ​បាន​ទៀងទាត់​ពិតជា​ល្អ​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​មាន​គភ៌ ។ តែ​អ្នក​ត្រូវ​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ មិន​បាន​ដាក់​សម្ពាធ​លើ​ខ្លួនប្រាណ ។

២. ទម្លាប់​នៃ​ការទទួលទាន៖ មាន​ប្រភេទ​អាហារ​មួយចំនួន​អ្នក​គួរ​ចៀសវាង ជាពិសេស​អាហារ​ឆៅ អាហារ​ផ្អាប់ ជាតិស្រវឹង ។ ស្ត្រី​គួរ​មាន​ទម្លាប់​ទទួលទាន​បន្លែ ផ្លែឈើ​ឱ្យ​បាន​ច្រើន ។

៣. ស្តាប់​តន្ត្រី៖ អ្នក​មិន​ត្រូវ​ឱ្យ​ទារក​ស្តាប់​សម្លេង​តន្ត្រី​ឮ​ខ្លាំងពេក​ឡើយ ។

៤. ជាតិខ្លាញ់៖ ហាម​កើត​ក្តីបារម្ភ​ពី​ការឡើង​ទម្ងន់​របស់​អ្នក ។ អារម្មណ៍​ស្មុគស្មាញ​តានតឹង​មិន​ល្អ​ចំពោះ​សុខភាព​ទារក​ក្នុង​ផ្ទៃ​ឡើយ ។

៥. រាំ៖ ហាម​ស្ត្រី​មាន​ផ្ទៃពោះ​រាំ​ញាក់ ឬ​ចាក់​ក្បាច់។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់