គុណវិប្បត្តិ ៤យ៉ាងនៃការគេង​កើយ​ខ្នើយរបស់ទារក


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ១៩:៤៣នាទី

តើ​ទារក​គេង​ខ្នើយ​ពិតជា​សុវត្ថិភាព​ដែរ​ទេ​?​ អ្នក​មិន​ចាំបាច់​ទិញ​ខ្នើយ​ឱ្យ​កូន​របស់​អ្នក​ទេ​ ព្រោះ​គេ​មិន​ត្រូវការ​ខ្នើយ​ឡើយ​។​ អ្នកជំនាញ​ជាច្រើន​និយាយថា​ យល់ល្អ​ឱ្យ​ទារក​អ្នក​គេង​ដោយ​មិន​ដាក់​ខ្នើយ​យ៉ាងតិច​ណាស់​ក្នុង​រយៈពេល​ ២-៣​ឆ្នាំ​ដំបូង​។​ ក្រោយ​ពេល​ដែល​ទារក​ធំឡើង​បន្តិច​អាច​សាំនឹង​ការគេង​ខ្នើយ​ អ្នក​អាច​ដាក់​ខ្នើយ​ឱ្យ​គេ​គេង​បាន​។​

ដំបូង​ អ្នក​មិនត្រូវ​ឱ្យ​កូន​គេង​លើ​ដើមទ្រូង​របស់​អ្នក​ឡើយ​។​ ឱ្យ​គេ​គេង​ផ្ងារ​។​ ប្រសិនបើ​អ្នក​ចង់​ទិញ​ខ្នើយ​ឱ្យ​គេ​គេង​ក្រោយពេល​គេ​មាន​អាយុ​ ២-៣​ខួប​ គួរ​ជ្រើសរើស​ខ្នើយ​ណា​ដែល​រាបស្មើ​ ហើយ​តឹងណែន​ល្អ​។​ បើសិន​កូន​របស់​អ្នក​ប្រើ​ឥរិយាបថ​គេង​តែមួយ​អស់​រយៈពេល​យូរ​ អ្នក​ត្រូវ​ប្តូរ​ឥរិយាបថ​ការគេង​របស់​គេ​បន្តិច​ ដើម្បី​ចៀសវាង​សម្ពាធ​ត្រង់​កន្លែង​គេង​តែមួយ​។​ ត្រូវចាំ​ថា​ កូន​របស់​អ្នក​មិន​អាច​គ្រប់គ្រង​លើ​ការគេង​ ហើយ​គេ​មិនអាច​ដឹង​ពី​គ្រោះថ្នាក់​ទេ​។​ កូន​អ្នក​មិន​អាច​គេចផុត​ពី​គ្រោះថ្នាក់​ដោយ​គ្មាន​អ្នក​ជួប​បាន​ឡើយ​។​ ដូច្នេះ​ឪពុកម្តាយ​ត្រូវ​ថែទាំ​គេ​បន្តិច​ ទម្រាប់​គេ​ធំ​ អាច​ចេះ​គេង​បែបណា​ឱ្យ​មាន​សុវត្ថិភាព​។​

ខាងក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​ទារក​មិន​គួរ​គេង​ដាក់​ខ្នើយ​៖​

ក្បាល​សំប៉ែត៖ ប្រសិនបើ​ទារក​អ្នក​គេង​លើ​ខ្នើយ​ទន់​ពេក​ វា​អាច​ប៉ះពាល់ដល់​ទម្រង់​ក្បាល​ធម្មតា​។​ ហេតុនេះ​ទារក​មិន​ត្រូវការ​ឱ្យ​គេង​ដាក់​ខ្នើយ​ឡើយ​។

ទារក​អាច​ស្លាប់៖ មនុស្ស​ភាគច្រើន​គិតថា​ ទារក​អាច​គេងលក់​ស្រួល​ នៅពេល​មាន​ខ្នើយ​កើយ​។​ ប៉ុន្តែ​ពួកគេ​គិត​ខុស​ហើយ​។​ ទារក​អាច​ស្លាប់​បាន​។​ ទារក​មិន​អាច​ធ្វើ​ចលនា​ក្បាល​បាន​ស្រួល​ទេ​ពេល​កើយ​ខ្នើយ​។​ ខ្នើយ​រារាំង​ដល់​ការធ្វើ​ចលនា​ក្បាល​របស់​ទារក​។​ ហើយ​ស្រោម​ខ្នើយ​ក៏​អាច​រំខានដល់​ភាពសុខស្រួល​របស់​ទារក​ផង​ដែរ​។

​ខ្នើយ​ខ្លះ​បណ្តាលឱ្យ​គ្រេច​ ក​៖ ពេល​កូន​របស់​អ្នក​គេង​យូរ​ ខ្នើយ​អាច​បណ្តាលឱ្យ​គ្រេច​ ក​។​ ពិតប្រាកដ​ណាស់​ បញ្ហា​នេះ​នឹង​មិន​កើតឡើង​ទេ​ បើ​ខ្នើយ​ត្រូវបាន​រចនា​ឡើង​បាន​យ៉ាងល្អ​។​ ប៉ុន្តែ​សំណាង​មិនល្អ​ ខ្នើយ​របស់​ទារក​ភាគច្រើន​មិនត្រូវ​បាន​រចនា​ឡើង​ឱ្យ​ត្រូវ​តាម​តម្រូវការ​ឡើយ​។​

បញ្ហា​សីតុណ្ហភាព​៖ បើសិន​ស្រោម​ខ្នើយ​ធ្វើពី​សាច់​ក្រណាត់​នីឡុង​ វា​អាច​បង្កើន​សីតុណ្ហភាព​ក្បែរ​ក្បាល​ក្មេង​។​ សាច់​ក្រណាត់​ខ្លះ​បណ្តាលឱ្យ​បែកញើស​ច្រើន​។​ ហេតុនេះ​ឪពុក​ម្តាយ​ត្រូវ​ប្រាកដថា​ កូន​មិន​ពិបាក​ដកដង្ហើម​ដោយសារ​តែ​ខ្នើយ​។​ សរុប​មក​ ជ្រើសរើស​យក​ស្រោម​ខ្នើយ​ណា​ដែល​ធ្វើពី​កប្បាស​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់