វិធីងាយៗដើម្បីការពារកូនតូចរបស់អ្នកពី​សត្វល្អិត​ទិច​ ឬ​ខាំ


ចុះផ្សាយ៖ ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:៤៦នាទី

ពេល​សត្វល្អិត​ខាំ​ អ្នក​អាច​វៃ​ បាញ់​ ឬ​នៅ​ឱ្យឆ្ងាយ​ពី​ពួកវា​។​ ប៉ុន្តែ​ទារក​របស់​អ្នក​ត្រូវការ​ឱ្យ​អ្នក​ជួយ​ការពារ​គេ​ពី​សត្វល្អិត​ទិច​ ឬ​ខាំ​។​ ទារក​អាយុ​ក្រោម​ ២ខែ៖ អ្នក​មិន​អាច​ប្រើ​ឡេ​ ឬ​បាញ់ថ្នាំ​បាន​ឡើយ​ វិធី​ដ៏​ប្រសើរបំផុត​ត្រូវឱ្យ​ទារក​អ្នក​នៅ​ឱ្យឆ្ងាយ​ពី​កន្លែង​នោះ​។

នៅក្នុង​ផ្ទះ៖ ប្រភេទ​សត្វល្អិត​ ជាពិសេស​មូស​ សកម្ម​ជាងគេបំផុត​។​ ត្រូវ​ឱ្យកូន​របស់​អ្នក​នៅក្នុង​ផ្ទះ​ ដើម្បី​ការពារពី​សត្វល្អិត​ខាំ​។​ សុវត្ថិភាព​ផ្ទះ​របស់អ្នក៖ ត្រូវ​ប្រាកដថា​ បង្អួច​ និង​ទ្វារ​របស់​អ្នក​មាន​កញ្ចក់​ ដើម្បី​ការពារពី​ការហើរ​ ឬ​វារ​ចូល​របស់​សត្វល្អិត​មក​ខាងក្នុង​ផ្ទះ​។

ស្លៀក​ខោអាវ​ឱ្យកូន៖ ស្លៀក​ខោអាវ​ឱ្យ​កូន​អ្នក​ ដូច្នេះ​សត្វល្អិត​មិន​អាច​ខាំ​បាន​។​

ស្លៀកខោ​ និង​ពាក់​អាវ​ដៃវែង​រលុងៗ
ស្រោមជើង
មួក
កន្លែង​ងងឹត​ ដើមផ្កា​ ជា​តំបន់​ទាក់ទាញ​សត្វល្អិត​។​
ពាក់អាវ​សំណាញ់៖ ពាក់​អាវ​សំណាញ់​ឱ្យកូន​ ពេល​នាំ​គេ​ចេញ​ទៅក្រៅ​។​

សម្ងួតទឹក៖ សម្លឹងមើល​កន្លែង​ដែល​ទន់​ ហើយ​សើម​ជុំវិញ​ផ្ទះ​របស់​អ្នក​ដូចជា​៖ ផើង​ផ្កា អាង​ហែលទឹក កម្ចាត់​ទឹកដក់​ក្នុង​សំបកកង់​។​ ឧស្សាហ៍​ផ្លាស់ប្តូរ​ចានទឹក​របស់​សត្វចិញ្ចឹម​ឱ្យបាន​ទៀងទាត់​។​
កម្ចាត់​ក្លិនក្រអូប៖ សត្វល្អិត​ជាច្រើន​ចូលចិត្ត​ក្លិន​ទឹកអប់​ ស្ព្រាយ​បាញ់សក់​ និង​ក្លិនក្រអូប​របស់​សាប៊ូ​។​ ប្រើ​ផលិតផល​គ្មាន​ក្លិន​លើ​ខ្លួន​ទារក​(និង​ខ្លួន​អ្នក​ផងដែរ​ ពេល​នៅ​ជាមួយ​កូន​)។​

ចៀសវាង​កន្លែង​សម្បូរ​សត្វល្អិត៖ សួនច្បារ​ ធុងសំរាម​ ស្លឹកឈើ​ងាប់ៗ​ និង​គុម្ពោតព្រៃ​ ជា​កន្លែង​សត្វល្អិត​សម្ងំ​នៅ​។​

ទារក​លើ​អាយុ​ ២ខែ៖ ពេល​កូន​អ្នក​កាន់តែ​ធំឡើង​បន្តិច​ អ្នក​អាច​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ និង​ប្រើ​ឡេ​លាប​លើ​ស្បែក​គេ​ ដើម្បី​ការពារពី​សត្វល្អិត​។​ បាញ់​ថ្នាំសម្លាប់​សត្វល្អិត​ ជា​វិធី​ដ៏ប្រសើរបំផុត​ ការពារ​កូន​អ្នក​ពី​មូសខាំ​ បើ​ប្រើ​វា​ឱ្យបាន​ត្រឹមត្រូវ​។

ការប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត៖ មិនថា​អ្នក​ប្រើ​ថ្នាំបាញ់​ ទឹក​ ក្រែម​ ប្រើ​ចំពោះ​ទារក​ អ្នក​ត្រូវ​៖ អាន​ការណែនាំ​នៅលើ​កញ្ចប់សាកល្បង​លើ​ដៃ​អ្នក​ដំបូង​សិន​ រួច​លាប​លើ​ស្បែក​របស់​ទារកប្រើ​វា​ក្នុង​បរិមាណ​ល្មមកុំ​លាប​លើ​ដៃ​ក្មេង​ ឬ​ក្បែរមាត់​ និង​ភ្នែកចៀសវាង​ប្រើ​លើ​ស្បែក​មុត​ រលាត់​ ឬ​កន្ទួល​រមាស់​។​ លាង​សម្អាត​ដៃ​ ពេល​អ្នក​ធ្វើ​រួច​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់