ផលប៉ះពាល់សុខភាព​ទារកមួយចំនួនដែលបណ្តាលមកពី​អាយុ​របស់​ឪពុក​​


ចុះផ្សាយ៖ ថ្ងៃទី ១៣ មិថុនា ឆ្នាំ២០១៧ ម៉ោង ០៨:៣៧នាទី

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ព្រមាន​ថា​ ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ឪពុក​ និង​ការសេព​ជាតិ​ស្រវឹង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​កូន​ជំនាន់ក្រោយ​។​ ការសិក្សា​នេះ​បាន​អះអាង​ថា​ ទម្លាប់​អាក្រក់​មួយចំនួន​បណ្តាលឱ្យ​កូន​កើត​មក​ខ្វះ​អវយវៈ​។​

យើង​ដឹង​ការពិត​ហើយ​ថា​ អរម៉ូន​ និង​សារធាតុ​ចិញ្ចឹម​ក្នុង​ស្បូន​បាន​ប៉ះពាល់​ដល់​ទារក​។​ សូម្បីតែ​បញ្ហា​ផ្លូវចិត្ត​របស់​ម្តាយ​ក៏​អាច​ប៉ះពាល់​ដល់​ស្បូន​ផងដែរ​។​ កត្តា​មួយចំនួន​អាច​បំផ្លាញ​ទារក​តាម​វិធី​ផ្សេងៗ​គ្នា​។​

ដូចគ្នា​នេះ​ដែរ​ ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​បុរស​ក៏​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹកកាម​របស់​គាត់​ និង​ DNA របស់​កូន​ជំនាន់​ក្រោយ​។

កត្តា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ អាយុ​ និង​កត្តា​ផ្សេងៗ​ទៀត​របស់​គាត់​ បាន​កំណត់​សមត្ថភាព​បង្កកំណើត​របស់​គាត់​។​ ការស្រាវជ្រាវ​បន្ថែមទៀត​បាន​អះអាង​ថា​ ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ឪពុក​ក៏​អាច​ប៉ះពាល់​ដល់​ក្មេង​ ៣ទៅ៤ជំនាន់​ក្រោយៗ​ទៀត​។​

ឪពុក​ដែល​សេព​គ្រឿងស្រវឹង​អាច​ធ្វើឱ្យ​ទារក​ខ្សោយ​មុខងារ​ខួរក្បាល​ ទម្ងន់​ស្រាល​។​ អាយុ​របស់​ឪពុក​ក៏​អាច​ប៉ះពាល់​ដូចគ្នា​។​ វា​បណ្តាលឱ្យ​ក្មេង​កើត​ជំងឺ​វិកល​ចរិក​។​

ភាពធាត់​របស់​ឪពុក​អាច​ប៉ះពាល់​ដល់​ការរំលាយ​ជាតិខ្លាញ់​របស់​ទារក​។​ ភាពតានតឹង​របស់​បុរស​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់