ការប្រើ​ទឹក និង​សាប៊ូ​លាង​សម្អាត​អាចជួយ​បង្កើន​ការលូតលាស់​របស់​ក្មេងៗបាន


ចុះផ្សាយ៖ ថ្ងៃទី ២៦ មិថុនា ឆ្នាំ២០១៧ ម៉ោង ១០:១៦នាទី

ការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសដូចជា ប៉ាគីស្ថាន និងបង់ក្លាដេស​បាន​រកឃើញ​ថា ការប្រើ​ទឹក និង​សាប៊ូ​លាង​សម្អាត​មិន​ត្រឹមតែ​ជួយ​ពង្រឹងដល់​អនាម័យ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជម្រុញដល់​ការលូតលាស់​របស់​ក្មេង​ផងដែរ។

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេង​អាយុ​ក្រោម ៥ឆ្នាំ​អាច​លូត​កម្ពស់​បាន​ជា​មធ្យម ០.៥សម។

អ្នក​ស្រាវជ្រាវ​ជាច្រើន​មកពី​សាលា​អនាម័យ ឱសថ និង​ការផ្គត់ផ្គង់​ទឹក​នៅ​ទីក្រុង​ឡុង​បាន​ផ្តល់​ការអប់រំ​ស្តីពី​កម្មវិធី​អនាម័យ និង​ទឹក​ទៅលើ​ប្រទេស​សេដ្ឋកិច្ច​ទាប និង​មធ្យម​ដូចជា ប្រទេស​បង់ក្លាដេស អេត្យូពី នីហ្សេរីយ៉ា ឈីលី ហ្គាតេម៉ាឡា ប៉ាគីស្ថាន នេប៉ាល់ អាហ្វ្រិក​ខាងត្បូង កេនយ៉ា និង​កម្ពុជា ដើម្បី​ឱ្យ​ក្មេង​ប្រមាណ ៩៤៦៩នាក់​លូតលាស់​រាងកាយ​បាន​ល្អ។

ក្មេង​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ ១៦៥លាន​នាក់​ប្រឈមនឹង​បញ្ហា​ក្រិន ខ្សោយ​ការលូត​កម្ពស់ និង​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល កំណើន​ឡើង​អត្រា​គ្រោះថ្នាក់​នៃ​ការស្លាប់។

យោង​តាម​អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា ការពង្រឹង​ប្រើ​ទឹក​ស្អាត និង​សាប៊ូ​ធ្វើឱ្យ​ក្មេង​លូត​កម្ពស់​ ដោយសារ​ភាពថយចុះ​នៃ​មេរោគ​ប៉ារ៉ាស៊ីត និង​វីរុស​ក្នុង​រាងកាយ ដែល​អាច​ជា​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការលូតលាស់៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ ,

ចំណាត់ក្រុម៖
មតិយោបល់