មូលហេតុខ្លះពីការ​បោះបាយ​បិណ្ឌ ឬ​បាយ​ប្រេត


ចុះផ្សាយ៖ ថ្ងៃទី ១១ កញ្ញា ឆ្នាំ២០១៧ ម៉ោង ០៩:៥៨នាទី

សម្រាប់ប្រជាជនខ្មែរយើងគ្រប់ទិសទីបើនិយាយពីប្រជាជនដែលរបស់នៅទីស្រុកស្រែចំការវិញយើងនឹងមើលឃើញថាពួកគាតនៅមានទំលាប់ទៅបោះបាយបិណ្ឌដូចកាលមុនៗអញ្ចឹងដែរហើយការបោះនោះគេតែងធ្វើនៅពេលព្រលឹម​ម៉ោង​៤ព្រឹក ដោយពួកគេតែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួនជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹកដើម្បី​បញ្ជូន ​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែលបាន​ចែកឋាន​ទៅ​បរលោក។

ការ​បោះ​បាយ​បិណ្ឌ ឬការ​បោះ​ដុំ​បាយគឺជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។ អ្នក​ដែល​​ជឿ​ថា​បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (អ្នក​ខ្លះ​​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ​ឡើយ។

ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។

វិញាណអ្នកទាំងនោះគឺមានកំពស់ខ្ពស់ដែលពួកគេអាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

Loading…


ពាក្យទាក់ទង៖ , , ,

ចំណាត់ក្រុម៖
មតិយោបល់