ជួបគ្នាជាថ្មីជាមួយព្រឹត្តិការណ៍ “បារខែមអាស៊ាន” ឆ្នាំ២០១៧


ចុះផ្សាយ៖ ថ្ងៃទី ០៦ តុលា ឆ្នាំ២០១៧ ម៉ោង ០៩:០៧នាទី

សម្រាប់ឆ្នាំ ២០១៧នេះព្រឹត្តិការណ៌បាខែមអាស៊ាននឹងមានប្រារម្ភធ្វើឡើងនៅថ្ងៃទី ២១ និង ២២ ខែតុលាចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ។

ការចូលរួមជាមួយព្រឹត្តិការណ៍ សិក្ខាសាលាបច្ចេកវិទ្យា និង ចាប់ផ្ដើមជំនួញនឹងមានក្រុមហ៊ុនបច្ចេកវិទ្យា និង Startup ជាង ៥០ មកពីប្រទេស ក្នុង តំបន់ នឹងមកពិព័រណ៍បង្ហាញសេវាកម្ម និង ផលិតផល របស់ខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍ នឹងមានកម្មវិធីសិក្ខាសាលាដែលមានវាគ្មិនជាង ១០០ នាក់មក ពីប្រទេសកម្ពុជា និង តំបន់អាស៊ីអាគ្នេយ៍ ដែលលើកយកប្រធានបទជាច្រើនទាក់ទងនឹងបច្ចេកវិទ្យា ថ្មីៗ ការចាប់ផ្ដើមអាជីវកម្ម សហគ្រិនភាព ភាពច្នៃប្រឌិត ទីផ្សារ លើកកម្ពស់អាជីព និងបទវិភាគទាក់ទងនឹងបច្ចេកវិទ្យាអាជីវកម្ម។

ចុះឈ្មោះចូលរួម http://barcampasean2017.eventbrite.com/

 

Loading…


ពាក្យទាក់ទង៖ , , , ,

ចំណាត់ក្រុម៖
មតិយោបល់