ទម្រង់ភ្នែក ៥ប្រភេទអាចបង្ហាញថាអ្នកជាមនុស្សបែបណា


ចុះផ្សាយ៖ ថ្ងៃទី ០២ មករា ឆ្នាំ២០១៩ ម៉ោង ០៩:៤០នាទី

បើនិយាយពីទម្រង់ភ្នែករបស់មនុស្សយើងវិញគឺពិតជាមានលក្ខណះខុសៗគ្នាស្ទើរតែគ្រប់តែទាំងអស់មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ។ តាមពិតប្រភេទភ្នែករបស់យើងវាក៏បានបញ្ជាក់ពីចរិករបស់យើងផងដែរបើអ្នកសង្កេតឲ្យដិលដល់ទៅគ្រាន់តែពេលខ្លះយើងពុំបានចាប់អារម្មណ៌ប៉ុនណ្ណោះ។ តោះឥឡូវយើងនឹងប្រាប់អ្នកទាំងអស់គ្នានៅទម្រង់ភ្នែក ៥ប្រភេទថាមានអ្នកមានចរិកបែបណា។

  • ភ្នែក​ធំ

គឺជាមនុស្សដែលមិន​ចូលចិត្ត​ជីវិតបែប​សាម​ញ្ញាទេហើយគេក៏ជាមនុស្សពូកែ​ដាស់​អារម្មណ៍ឲ្យ​អ្នក​លង់ក្នុង​អន្លង់​ស្នេហ៍របស់គេផង និងជាមនុស្សដែលមាន​ប្រៀប​ទៅលើ​មនុស្ស​ដទៃ​ផ្សេងទៀតផងដែរ​។​

  • ភ្នែក​តូច

គឺជាមនុស្ស​ដែល​យល់​តែ​ពី​អារម្មណ៍​ខ្លួនឯងចាប់អារម្មណ៍​លើ​ការបំពេញ​តម្រូវ​ការខ្លួន​ឯង​ជាធំ​ហើយមនុស្សប្រភេទនេះ​តែងតែផ្លាស់ប្តូរ​គូ​ជា​ញឹកញាប់ពោលជាម​នុស្ស​ដែល​រើស​ច្រើន​។​

  • ភ្នែក​ជ្រៅ

គឺជា​មនុស្ស​ដែលមាន​​​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ហើយ​បើ​ចង់​រៀបការនឹងនរណាម្នាក់មនុស្សប្រភេទនេះ​គេ​នឹងស្វែងយល់​ពី​មនុស្ស​ម្នាក់​នោះ​ឲ្យ​បានស៊ីជម្រៅ​​។​

  • ភ្នែក​ពណ៌​ខ្លី

គឺជាមនុស្សដែល​ប្រកាន់​ខ្ចា​ប់​មោះមុតហើយ​មាន​អាទិភាព​ក្នុង​រឿង​ស្នេហា និងការងារព្រោះថាគេជាមនុស្សដែលមាន​​ឱកាស​ច្រើន​ក្នុង​រឿង​កា​ងារ​ក៏ដូចជា​រឿង​ស្នេហា​។​

  • ភ្នែក​ពណ៌​ចាស់

គឺជា​មនុស្ស​រឹង​បឹងមិន​ងាយ​រង្គោះរង្គើមានស្នេហា​ស្ថិតស្ថេរ​​។

Loading…


ចំណាត់ក្រុម៖
មតិយោបល់