សិក្សាស្វែងយល់អំពីក្បាច់ភ្ញី


ចុះផ្សាយ៖ ថ្ងៃទី ២៣ មេសា ឆ្នាំ២០១២ ម៉ោង ២១:៥៣នាទី

ភ្ញី គឺឈ្មោះក្បាច់រចនាដែលគូរ ឫឆ្លាក់ប្រទាក់ពាក់ព័ន្ធ។

  • ភ្ញីតុបតែងលំអ៦បែបគឺ៖

ក. ភ្ញីទេស៖ ក្បាច់ភ្ញីដែលធ្វើជារូបដើម ទង ស្លឹក ផ្កា ផ្លែ យកតាមលំនាំតាមដើម ស្លឹក ផ្លែ ទន្សែ។
ខ. ភ្ញីភ្លើង៖ ក្បាច់ភ្ញីដែលប្រទាក់លើគ្នាឈរច្រូងមានសណ្ឋានស្រដៀងនឹងអណ្តាតភ្លើង យកតាមគំរូអណ្តាតភ្លើងដែលកំពុងតែឆេះ។
គ. ភ្ញីវល្លិ៖ ក្បាច់ភ្ញីដែលមានសណ្ឋានជាវល្លិវប្រទាក់គ្នា យកគំរូតាមត្រួយវល្លិត្រកួន កញ្ឆែតបោះទងក្នុងបឹងត្រពាំង។
ឃ. ភ្ញីផ្កា៖ ក្បាច់ផ្កាកំរង និងយកតាមគំរូផ្កាដូចជា៖ ផ្កាដូង ផ្កាម្លិះ ផ្កាថ្កុល…. ក្រងបន្តគ្នា។
ង. ភ្ញីផ្ការាយ៖

  • ក្បាច់ដកចន្ទន៍តាមគំរូផ្លែចន្ទន>៍ទុំ បកសម្បកជាបួន ហើយច្នៃជាច្រើនរបៀប។
  • ក្បាច់ត្របកផ្កាឈូក យកតាមផ្កាឈូករីក ក្រពុំហើយច្នៃជាច្រើន របៀប។
  • ក្បាច់ចក ក្បាច់ភ្ញីដែលលាយច្រើនបែបចំរុះគ្នាយកតាមលំនាំផ្កាចំរុះលំនាំផ្កាចំរុះពណ៌ក្នុងថូ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់