ថ្ងៃនេះ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំនឹងប្រាប់ប្រិយមិត្តនូវអត្ថន័យពីការអុជធូបដែលមានប្រិយមិត្តមួយចំនួនមិនទាន់បានដឹង ឬមិនដែលដឹងពីមុនមក។ ការអុជធូបត្រូវបានប្រជាជនខ្មែរដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រតិបត្តិនៅតាមទីវត្តអារាម ឬកន្លែងសក្ការៈមួយចំនួនទៀត។ ខាងក្រោមនេះគឺជាការនិយាយពីការអុជធូបទាំង ៣យ៉ាង៖
១. ធូប ៣សរសៃ ៖ តំណាង “ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ”។
២. ធូប ៥សរសៃ ៖ តំណាង “បញ្ចសីល” ឫ ទិសធំ៤ទិសកណ្តាល ឫព្រះពុទ្ធត្រាស់បាន៥អង្គ។
៣. ធូប៧សរសៃ ៖ តំណាងញាតិកា៧សន្តាន “ធំជាង៣ តូចជាង៣ និងរូបយើងនៅជា
កណ្តាល”។