របាំស្នែងទន្សោង

នៅតាមស្រុកភ្នំក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសភូមិភាគដែលស្ថិតនៅត្រើយ ខាងត្បូងទន្លេសាបគេឃើញមានសេសសល់របាំប្រជាប្រិយមួយបែបដែលអ្នកស្រុកសន្មត ហៅថា”រាំស្នែងទន្សោង” ។សព្វថ្ងៃនេះឃើញមាននៅតាមខែត្រកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិសាត់។ បានជាឈ្មោះថា “រាំស្នែងទន្សោង”ព្រោះរបៀបរាំនេះអាស្រ័យដោយស្នែងទន្សោងនិងមានក្បាច់ត្រាប់ តាមកាយវិការទន្សោង។អំពីប្រដាប់ប្រដាគ្រឿងភ្លេងរួមមាន៖

  1.  ស្គរ២
  2.   កញ្ជារ១
  3.   ព្លយ១