សិលាចារឹកជាភាសាខ្មែរ មានចំនួនទាំងអស់៦១៩អត្ថបទ ហើយនៅក្នុងចំនួននេះមានសិលាចារឹកមុនអង្គរ(ពីស.វទី៦ដល់ទី៨) ចំនួន១៦៤អត្ថបទ។ សិលាចារឹកសម័យអង្គរ(ពីស.វទី៩ដល់ទី១៤)ចំនួន៤៥៥អត្ថបទ។
ខុសពីសិលាចារឹកភាសាសំស្ក្រឹតសិលាចារឹកជាភាសាខ្មែរទាំងអស់ត្រូវបានរៀបរៀងឡើងជាពាក្យសម្រាយប្រកបដោយរចនាបថធម្មតាច្បាស់លាស់គ្មានលក្ខណៈអច្ឆរិយភាពគឺជាអត្ថបទប្រកបទៅដោយតថភាពដែលគេបានចារឡើងសម្រាប់សមរយលដល់ការយល់ដឹងនៃបណ្តាលជនភាគច្រើនដែរគ្មានចំណេះដឹងខាងភាសាសំស្ក្រឹតក្រៅពីអត្ថបទមួយចំនួនដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអត្ថបទសិលាចារឹកខ្មែរភាគច្រើនអាចចាត់ទុកបានថាជាឯកសារដ្ឋការតុលាការនិងព័ត៌មានអក្ខរាវីរុទ្ធនិងវចនាស័ព្ទប្រើប្រាស់នៅក្នុងសិលាចារឹកជាភាសាខ្មែរដែលគេបានរកឃើញនៅលើដែនដីកម្ពុជាទេសដ៏ឆ្ងាយដាច់ស្រយាលក្តីក៏រមែងមានឯកភាពក្នុងការសរសេរប្រកបដោយលក្ខណៈត្រឹមត្រូវជាពិសេសអក្ខរាវីរុទ្ធនៃពាក្យកម្ចីពីភាសាសំស្ក្រឹតឃើញថាអ្នកនិពន្ធសិលាចារឹកខាងភាសាខ្មែរមានការអប់រំខាងភាសាប្រហាក់ប្រហែលគ្នា ហើយមានចំណេះច្បាស់លាស់ទាំងខាងភាសាសំស្ក្រឹតទៀតផង។
ឯកសារយោង៖ ទំព័រចំណេះដឹងវប្បធម៌ទូទៅ