គេប្រទះឃើញមានពុទ្ធបដិមាតាំងពីសម័យនគរភ្នំមកម្ល៉េះ។ក្នុងសិល្បៈខ្មែរព្រះពុទ្ធរូបគ្មាន(គ្រឿងអលង្ការទេហើយច្រើនមានកាយវិការ(មុទ្រៈ ឫមុទ្រា) ប្លែកៗគ្នាដូចតទៅ៖
- ឈានមុទ្រា គឺជាកាយវិការ កំពុងធ្វើសមាធិ
- ភូមិស្បសិមុទ្រា គឺជាកាយវិការយកព្រះធរណីជាសាក្សីក្នុងពេលផ្ចាញ់មារ
- អភយមុទ្រា គឺជាកាយវិការប្រទានអភ័យបញ្ជាក់ថា កុំខ្លាច
- វរមុទ្រា គឺជាកាយវិការ ប្រទានពរ សប្បុរសធម៌
- បាត្រទានមុទា្រ គឺជាកាយវិការទ្រង់បាត្រ
- វិតក៌មុទ្រា គឺជាកាយវិការត្រិះរិះពិចារណា
- ទុក្ករកិរិយា គឺជាកាយវិការធ្វើទុក្ករកិរិយា
- សយនាមុទ្រា រូបផ្ទំផ្អៀងទៅខាងស្តាំ គឺកាយវិការទ្រង់ផ្ទំធម្មតា ឫទ្រង់បរិនិព្វាន