សិល្បៈ ឬសិល្ប៍ គឺជាអ្វីៗដែលកើតចេញពីភាពប៉ិនប្រសប់របស់មនុស្ស ដែលទាក់ទងទៅនឹងការសម្ដែង ឬការសរសេរក្នុងបំណងដើម្បីទាក់ទាញអារម្មណ៍របស់មនុស្ស។
Advertisement
- សិល្បៈ ចែកចេញជា ពីរប្រភេទទៀតគឺ ចលនាសិល្បៈ និងអចលនាសិល្បៈ។
- ចលនាសិល្បៈសំដៅទៅលើអ្វីដែលមានសកម្មភាព មានចលនារស់រវើកដូចជា ចម្រៀង របាំ អាយ៉ៃ ភាពយន្តជាដើម។ល។
- អចលនាសិល្បៈ គឺជាអ្វីៗដែលគ្មានចលនា គ្មានសកម្មភាព ដូចជា ផ្ទាំងគំនូរ រូបចម្លាក់ ក្បូរក្បាច់រចនា…៕
តោះ! ក្រោយពីបានអានរួចហើយ សាកញែកសិល្បៈខាងក្រោមនេះតិចមើល តើសិល្បៈណាខ្លះជា ចលនាសិល្បៈ និងណាខ្លះជាអចនាសិល្បៈ?
ការតែងនិពន្ធ, កំណាព្យ, តន្ត្រី, សៀករហ័សសកម្ម។