វិស័យ​ទេសចរណ៍​ទាំង៥​ផ្នែក នៅ​កម្ពុជា

វិស័យ​ទេសចរណ៍ គឺ​ជា​វិស័យ​មួយ​ដ៏​រីក​ចម្រើន​សម្រាប់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា។ វិស័យ​ទេសចរណ៍​នេះ​ទៀត​សោត ក៏​បាន​ចែក​ចេញ​ជា ៥ផ្នែក​សំខាន់ៗ ដែល​មាន​ដូច​ជា ៖

  • ទេសចរណ៍​វប្បធម៌ ៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ដែល​មាន​ប្រាសាទ​បុរាណ វត្ត​អារាម ទី​កន្លែង​សក្ការបូជា ប្រពៃណី ទំនៀម​ទម្លាប់ ល្បែង​ប្រជាប្រិយ របាំ​ប្រជាប្រិយ សំលៀក​បំពាក់​ជា​ដើម។
  • ទេសចរណ៍​ធម្មជាតិ ៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ដែល​មាន​សម្រស់​ធម្មជាតិ​ទូទៅ បរិស្ថាន​នៃ​តំបន់​ដែល​បាន​ការ​ពារ​សត្វ​ព្រៃ មច្ឆា​ជាតិ និង​របៀប​គ្រប់គ្រង ការ​រស់នៅ ជំនឿ ប្រពៃណី​ទំនៀមទម្លាប់​នៃ​ជនជាតិ​ភាគតិច។
  • ទេសចរណ៍​អរូបិយ ៖ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​ដែល​ទាក់​ទង​ទៅ​នឹង​សាសនា (ការគោរព​អ្នកតា, គាថា​អស្ចារ្យ​ជាដើម)។
  • ទេសចរណ៍​កែច្នៃ ៖ ធ្វើ​ដំណើរ​កម្សាន្ត​តាម​តំបន់​ដែល​បាន​ប្រែក្លាយ​ទៅ​ជា​រមណីយដ្ឋាន កន្លែង​កំសាន្ត មជ្ឈមណ្ឌល​កីឡា និង​កន្លែង​មាន​ពន្លឺ​ព្រះអាទិត្យ​គ្រប់​គ្រាន់ ដូចជា : ឆ្នេរ​សមុទ្ទ ជា​ដើម។
  • ទេសចរណ៍​ជំនួញ ៖ ធ្វើ​ដំណើរ​កម្សាន្ត​លំហែ​របស់​អ្នក​បណ្ដាក់​ទុន ដើម្បី​ស្វែងរក​ទីកន្លែង​សម្រាប់​វិនិយោគ។ បញ្ហា​នេះ​ទាក់​ទង​នឹង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍។