1. ចេញទៅក្រៅ៖ អ្នកនឹងបានឃើញសត្វស្លាបច្រើនខុសប្លែកគ្នាតាមជម្រកផ្សេងៗគ្នា ។
2. ពេលវេលាស័ក្ដិសម៖ ព្រឹកព្រហាមនិងពេលរសៀលគឺជាពេលល្អបំផុតសម្រាប់មើលសត្វស្លាប ។
3. ស្វែងរកសត្វស្លាប៖ សកម្មភាព, សូរសៀង, ពណ៌, ទំហំ អាចជួយយើងក្នុងការរកសត្វស្លាប ។
4. កាន់ទ្វិចក្ខុទស្សន៍ (កែវយឹត) ល្អមួយគូ៖ វាជួយធ្វើអោយយើងមើលសត្វបានច្បាស់ល្អ និងងាយស្រួលក្នុងការអង្កេតសត្វស្លាប។
5. ត្រូវការមគ្គុទ្ទេសក៍ចង្អុលបង្ហាញ៖ គេ អាចជួយក្នុងការធ្វើអត្តសញ្ញាណកម្មសត្វស្លាប ។ (ឬអ្នកអាចយកសៀវភៅមគ្គុទ្ទេសក៍សត្វស្លាបជាជំនួយសម្រាប់សត្វដែល អ្នកមើលមិនស្គាល់)
6. កាន់សៀវភៅកត់ត្រាមួយ៖ ប្រើវាកត់សម្គាល់លម្អិតលើសត្វស្លាបដែលអ្នកមើលមិនស្គាល់ ។
7. ស្លៀកពាក់ឯកសណ្ឋានដែលមានពណ៌ច្រឡំព្រៃ៖ ធ្វើឲ្យកាន់តែងាយស្រួលក្នុងការតាមដានសត្វ ។ ពណ៌ឆើតឆាយអាចធ្វើឲ្យវាឆាប់មើលឃើញយើងនិងងាយនឹងផ្អើល ។
8. ចូលរួមសម្ព័ន្ធបក្សីសាស្ត្រិនក្នុងមូលដ្ឋានឬតាមអ៊ិនធើណិត៖ រៀនពីអ្នកមានពិសោធន៍ ។
9. រក្សាទុកកំណត់ហេតុមើលសត្វ៖ បញ្ជីអាចនឹងមានតម្លៃហើយនឹងត្រូវគេផ្ដល់រង្វាន់ ។
10. សូមរីករាយចុះ!
សត្វស្លាបគឺជាជីវវត្ថុព្រៃដែលត្រូវតែតស៊ូពីចម្ងាយ ដើម្បីការរស់រានមានជីវិតក្នុងពិភពលោកដែលកំពុងតែត្រូវបំពុល និងធ្វើឲ្យរញ៉េរញ៉ៃដោយសារមនុស្ស ។ អ្នក ស្រឡាញ់សត្វតិចតួចអាចធ្វើនោះគឺកុំធ្វើឲ្យអ្វីៗកាន់តែអាក្រក់ សម្រាប់ពួកវាតាមរយៈអំបើរបស់ពួកគេ ។ ដូច្នេះ មិនថាចំណាប់អារម្មណ៍របស់អ្នកមានលើសត្វស្លាបគឺការថតរូប ថតសំឡេងឬមើលសត្វស្លាបទេ សូមចងចាំថាចំណាប់អារម្មណ៍នៃប្រធានបទនោះត្រូវតែមានជាប់ក្នុងចិត្ត មុនជានិច្ច ។
ខាងក្រោមនេះគឺជាលក្ខខណ្ឌត្រូវនិងមិនត្រូវធ្វើមួយ ចំនួនសម្រាប់ការមើលសត្វនៅកម្ពុជា ។ យើងបានអភិវឌ្ឍវាដោយផ្អែកលើសហគមន៍មើលសត្វស្លាបអាមេរិក (American Birding Association’s (ABA) ច្បាប់នៃចរិយាមារយាទមើលសត្វស្លាប និងបញ្ចូលពីក្រុមប្រឹក្សាអភិរក្សសត្វស្លាប ។
ច្បាប់នៃចរិយាមារយាទក្នុងការមើលសត្វស្លាប
- ♫ គាំទ្រការការពារជម្រកសត្វស្លាបដែលសំខាន់ ។
- ♫ ចៀសវាងធ្វើឲ្យសត្វមានអារម្មណ៍រំខានឬបង្កគ្រោះថ្នាក់ដល់ពួកវា, ហ្វឹកហាត់ការហាមឃាត់ចិត្តនិងបម្រាមខណៈពេលនៃការអង្កេត, ថតរូប, ថតសំឡេង ឬថតជាវីដេអូ ។
- ♫ ចៀសវាងការបណ្ដេញ ការបង្អើលច្រំដែលដោយការប្រើឧបករណ៍បំពងសំឡេងនិងការប្រើសំឡេងទាក់ទាញ (pishing: សំឡេងដែលពួកបក្សីសាស្ត្រិនធ្វើនឹងមាត់ដើម្បីហៅសត្វ) ហួសប្រមាណ ។
- ♫ ចៀសវាងការប្រើសំឡេងថតនិងមធ្យោបាយដទៃទៀតក្នុងការទាក់ទាញសត្វស្លាប និងមិនត្រូវប្រើមធ្យោបាយបែបនេះនៅក្នុងតំបន់មើលសត្វស្លាបញឹកញាប់ ឬសម្រាប់ទាក់ទាញប្រភេទណាមួយដែលកំពុងទទួលការគម្រាមកំហែង កំពុងរងគ្រោះ ឬនៃប្រភេទកំពុងយកចិត្តទុកដាក់ថែរក្សា និងប្រភេទដែលកម្រក្នុងតំបន់របស់អ្នក ។
- ♫ ការចាក់សំឡេងសត្វច្រៀង ឬហៅគ្នាដើម្បីជំរុញឲ្យសត្វស្លាបយំតបវិញអាចបង្វែរសត្វដែល កំពុងចាំទីពីកាតព្វកិច្ចចាំបាច់ផ្សេងៗដូចជាការបញ្ចុកចំណីកូន ជាដើម ។ កុំប្រើសំឡេងទាក់ទាញដើម្បីហៅប្រភេទសត្វណាមួយក្នុងរដូវបន្តពូជជា ដាច់ខាត ។
- ♫ មិនត្រូវប្រើសំឡេងថតទុកសម្រាប់ទាក់ទាញសត្វស្លាបក្នុងតំបន់អភិរក្សជាដាច់ខាត ។
- ♫ នៅឲ្យឆ្ងាយពីសម្បុកនិងជម្រកពងកូន ទ្រនំ, កន្លែងវាបង្ហាញខ្លួន និងកន្លែងរកចំណីសំខាន់ៗ ដើម្បីចៀសវាងការរំខាននិងការបណ្ដេញទៅប៉ះនឹងអ្នកប្រមាញ់ (predator) ។
- ♫ កុំថតសត្វដែលក្រាបពងដោយវាជំរុញដល់កាយវិការដ៏អាក្រក់និងជាការ ទាញអារម្មណ៍អជ្ឍុប្បាតជន (អ្នកប្រមាញ់) មកកាន់សម្បុក ។
- ♫ ប្រើពន្លឺសិប្បនិម្មិតតិចតួចបំផុតក្នុងការថតរូបភាពនិងវីដេអូ ជាពិសេសចំពោះរូបភាពជិតបំផុត ។
- ♫ ឈរនៅលើផ្លូវថ្នល់ ផ្លូវលំ និងផ្លូវថ្មើរជើងដែលមាន ម្យ៉ាងវិញទៀត សូមបន្ថយការរំខានដល់ជម្រកនោះឲ្យនៅក្នុងកម្រិតអប្បបរមាតាមដែល អាចធ្វើបាន ។
សូមធ្វើតាមច្បាប់ ព្រមទាំងចែកចាយនិងបង្រៀនដល់អ្នកដទៃទៀត ។
ដកស្រង់ពីប្លក ខេមរបក្សីសាស្ត្រិន