ដោយសារមានអ្នកសរសេរមកខ្ញុំថាចង់ឃើញរូបសត្វឪឡដែលគ្រប់គ្នា ដំណាលថាជាសត្វសាហាវមានសំឡេងខាបយកព្រលឹងនោះ ខ្ញុំក៏សម្រេចចិត្តដាក់ឲ្យមើលចុះ ។ សត្វនេះវាមិនកាចឬមានអំណាចខាបយកព្រលឹងមនុស្សឲ្យស្លាប់ដូចមាន ដំណាលនោះទេ អ្វីៗគឺសុទ្ធតែជារឿងគួបជួនប៉ុណ្ណោះ! សត្វនេះវានៅព្រៃ ដល់ពេលមនុស្សទៅនៅព្រៃគ្រុនចាញ៉មានជំងឺ បានឮសត្វនេះយំដោយមានសំឡេងខ្លាំងគួរឲ្យរន្ធត់និងដោយសារតែជំនឿ ថាពេលណាសត្វនេះយំ នឹងមានមនុស្សស្លាប់ ម្ល៉ោះហើយក៏កើតក្ដីអស់សង្ឃឹមរួចធ្លាក់ខ្លួនឈឺធ្ងន់ទៅៗរហូត បាត់បង់ជីវិត រួចក៏ដាក់កំហុសទៅលើសត្វនោះ! ខ្ញុំរស់នៅព្រៃស្ទើរមួយជីវិតហើយ គ្មានរឿងបែបនោះកើតឡើងចំពោះមនុស្សដែលនៅជុំវិញខ្ញុំទេ!
សូមមើលសត្វនេះមើល វាធំប៉ុនណា?
ដកស្រង់ពី ប្លក ខេមរបក្សីសាស្ត្រិន