មានផលិតផលជាច្រើនធានាជួយឱ្យធ្មេញស ១០០% ប៉ុន្តែវាកម្រនឹងមានប្រសិទ្ធិភាព ហើយមានតម្លៃថ្លៃណាស់។ សំណាងល្អ នៅមានផលិតផលធម្មជាតិមួយប្រភេទធ្វើឱ្យធ្មេញសចម្រាញ់ចេញពីផ្លែប៉ោម និងមានប្រសិទ្ធិភាពកម្ចាត់បញ្ហាធ្មេញលឿង។ ឱសថនេះមានផ្ទុកអង់ស៊ីម សារធាតុខនិជ និងវីតាមីនជាច្រើន អាចជួយកម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញ និងបាក់តេរីក្នុងមាត់របស់អ្នក។
តើទឹកខ្មេះប៉ោមផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់មាត់ធ្មេញរបស់អ្នក?
ទឹកខ្មេះប៉ោម ជាសារធាតុកម្ចាត់មេរោគ កម្ចាត់ស្នាមប្រឡាក់ជាប់ធ្មេញ ធ្វើឱ្យធ្មេញស និងសម្លាប់រាល់បាក់តេរីទាំងអស់ក្នុងមាត់របស់អ្នក។ ប្រើទឹកខ្មេះប៉ោមលាយទឹក និងខ្ពុរមាត់ជារៀងរាល់ព្រឹក ដើម្បីធ្វើឱ្យធ្មេញស ការពារពីបញ្ហាផ្សេងៗ។
មុនពេលប្រើត្រូវក្រឡុកដបជាមុនសិន ព្រោះសមាសធាតុតែងតែកកនៅបាតក្រោមនៃដប។ ហាមប្រើវាច្រើនជាងម្តងក្នុង ១ថ្ងៃ។