មនុស្សគ្រប់គ្នាចង់បានសក់ស្អាត សុខភាពល្អ និងគួរឱ្យទាក់ទាញ។ មានផលិតផលជាច្រើនដែលអាចជួយឱ្យសក់ដុះឆាប់រហ័ស និងផ្តល់សារធាតុចិញ្ចឹមដល់សរសៃសក់របស់អ្នក ប៉ុន្តែវាមានតម្លៃថ្លៃ និងតែងតែគ្មានប្រសិទ្ធិភាព។ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពីរូបមន្តធ្វើឱសថធ្វើឱ្យសក់ដុះមកវិញស្អាត។
រូបមន្ត៖
តាមធម្មតា មនុស្សជ្រុះសក់អស់ពី ៥០-១០០សរសៃក្នុង ១ថ្ងៃដោយមិនដឹងខ្លួន ប៉ុន្តែប្រសិនបើអ្នកជ្រុះសក់អស់កាន់តែច្រើនឡើង នោះវាប្រាកដជាធ្វើឱ្យអ្នកកើតក្តីព្រួយបារម្ភ។
ធាតុផ្សំមាន៖
- ចេក ១/២ផ្លែ
- ស៊ុតលឿង ១គ្រាប់
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ស្រាបៀ ១/២កែវ
- ការណែនាំ៖
យកធាតុផ្សំទាំងអស់កិនច្របល់ចូលគ្នាឱ្យក្លាយទៅជាក្រែម។ ដូច្នេះអ្នកអាចប្រើវាបានត្រឹមត្រូវ។
វិធីប្រើ
លាបវាត្រង់កន្លែងទំពែកដុំៗ និងរង់ចាំរយៈពេល ២-៣ម៉ោង។ អ្នកនឹងមានអារម្មណ៍ក្តៅត្រង់កន្លែងដែលលាប មានន័យថា ជាតិថ្នាំកំពុងតែជ្រៀបចូលទៅក្នុងស្បែកក្បាល។ បន្ទាប់មក លាងសម្អាតសក់របស់អ្នកដូចតាមធម្មតា។ អនុវត្តវិធីនេះឱ្យបាន ១ម្តងក្នុង ១សប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។