រូបមន្តពិសេសជួយបណ្តុះ​សក់​ឱ្យ​ដុះ​មក​វិញ​យ៉ាង​ឆាប់​រហ័ស

មនុស្សគ្រប់គ្នាចង់បានសក់ស្អាត សុខភាពល្អ និងគួរឱ្យទាក់ទាញ។ មាន​ផលិតផល​ជាច្រើន​ដែល​អាច​ជួយឱ្យ​សក់​ដុះ​ឆាប់​រហ័ស និង​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​សរសៃ​សក់​របស់​អ្នក ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ និង​តែងតែ​គ្មាន​ប្រសិទ្ធិភាព។ អត្ថបទ​ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​រូបមន្ត​ធ្វើ​ឱសថ​​ធ្វើឱ្យ​សក់​ដុះ​មក​វិញ​ស្អាត។

Advertisement

រូបមន្ត៖

តាម​ធម្មតា មនុស្ស​ជ្រុះ​សក់​អស់​ពី ៥០-១០០សរសៃ​ក្នុង ១ថ្ងៃ​ដោយ​មិន​ដឹង​ខ្លួន ប៉ុន្តែ​ប្រសិនបើ​អ្នក​ជ្រុះ​សក់​អស់​កាន់តែ​ច្រើន​ឡើង នោះ​វា​ប្រាកដ​ជា​ធ្វើឱ្យ​អ្នក​កើត​ក្តី​ព្រួយ​បារម្ភ។

ធាតុផ្សំមាន៖

  • ចេក ១/២ផ្លែ
  • ស៊ុតលឿង ១គ្រាប់
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
  • ស្រាបៀ ១/២កែវ
  • ការណែនាំ៖

យក​ធាតុផ្សំ​ទាំងអស់​កិន​ច្របល់​ចូល​គ្នា​ឱ្យ​ក្លាយ​ទៅ​ជា​ក្រែម។ ដូច្នេះ​អ្នក​អាច​ប្រើ​វា​បាន​ត្រឹមត្រូវ។

វិធីប្រើ

លាប​វា​ត្រង់​កន្លែង​ទំពែក​ដុំៗ និង​រង់ចាំ​រយៈពេល ២-៣ម៉ោង។ អ្នក​នឹង​មាន​អារម្មណ៍​ក្តៅ​ត្រង់​កន្លែង​ដែល​លាប​ មាន​ន័យ​ថា ជាតិ​ថ្នាំ​កំពុងតែ​ជ្រៀប​ចូល​ទៅ​ក្នុង​ស្បែក​ក្បាល។ បន្ទាប់មក លាង​សម្អាត​សក់​របស់​អ្នក​ដូច​តាម​ធម្មតា។ អនុវត្ត​វិធី​នេះ​ឱ្យ​បាន ១ម្តង​ក្នុង ១សប្តាហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។