ប្រជាកសិករទាំងអស់ដែលមានបំណងចង់ចិញ្ចឹមមាន់ពេលនេះលែងបារម្ភថាចិញ្ចឹមមិនឆាប់ធំទៀតហើយ។ បើសិនជាអ្នកចង់ឲ្យកូនមាន់របស់អ្នកឆាប់ធំធាត់ជាមួយនឹងចំណីដែលយើងអាចធ្វើបានដោយខ្លួនឯងគឺចំណីបែបធម្មជាតិសូមអនុវត្តន៌វិធីធ្វើដែលមានដូចជាគ្រឿងផ្សុំ និងការប្រើប្រាស់ដែលមានរៀបរាប់ដូចខាងក្រោម៖
ធាតុផ្សំ៖
- ផ្ទី
- បាយ
- ត្រួយ ឬផ្កាស្តៅ
- ចំណីកូនមាន់
វិធីធ្វើ៖
- ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
- លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង
ការប្រើប្រាស់៖
- អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
- ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
- សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត