វិធីធ្វើចំណីធម្មជាតិដើម្បីឲ្យកូនមាន់ឆាប់ធំធាត់

ប្រជាកសិករទាំងអស់ដែលមានបំណងចង់ចិញ្ចឹមមាន់ពេលនេះលែងបារម្ភថាចិញ្ចឹមមិនឆាប់ធំទៀតហើយ។ បើសិនជាអ្នកចង់ឲ្យកូនមាន់របស់អ្នកឆាប់ធំធាត់ជាមួយនឹងចំណីដែលយើងអាចធ្វើបានដោយខ្លួនឯងគឺចំណីបែបធម្មជាតិសូមអនុវត្តន៌វិធីធ្វើដែលមានដូចជាគ្រឿងផ្សុំ និងការប្រើប្រាស់ដែលមានរៀបរាប់ដូចខាងក្រោម៖

ធាតុផ្សំ៖

  • ផ្ទី
  • បាយ
  • ត្រួយ ឬផ្កាស្តៅ
  • ចំណីកូនមាន់

វិធីធ្វើ៖

  • ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
  • លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង

ការប្រើប្រាស់៖

  • អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
  • ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
  • សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត