ផ្លែធុរេនជាផ្លែឈើដែលអាចជួយបន្ថយភាពធាត់ និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ហើយវាក៏មានវិតាមិន C ផងដែរ។ ដើម្បីដឹងច្បាស់ពីគុណប្រយោជន៌នៃផ្លែធុរេនសូមអានខាងក្រោម៖
Advertisement
- ធូរេនមានផ្ទុកសារធាតុ Pholyphenols និងជាតិសរសៃដែលអាចជួយកាត់បន្ថយជាតិខ្លាញ់។ វាមានធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជួយការពារពីជម្ងឺដូចជា ជំងឺបេះដូង និងមហារីកផងដែរ ដោយគ្រាន់តែពិសារវាចំនួនមួយក្លែបក្នុង១ថ្ងៃ។
- ធូរេនមានផ្ទុកវិតាមីន C ខ្ពស់ដែលមានអត្ថប្រយោជន៍ការពារអ្នកពីជម្ងឺផ្សេងៗ ជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម។
- មានសារធាតុប៉ូតាស្យូមខ្ពស់ ដែលជួយគ្រប់គ្រងសម្ពាធឈាមបានល្អ។
- ពិសារធុរេនជួយការពារពីជម្ងឺបេះដូង ជួយឲ្យគភ៌ក្នុងផ្ទៃមានសុខភាពល្អ និងជំំនួយដល់ខួរក្បាលផងដែរ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត