វិធីដាំផ្លែល្ពៅឲ្យបានច្រើន និងបានផ្លែធំៗ

ដើម្បីដាំផ្លែល្ពៅឲ្យបានច្រើន និងបានផ្លែធំៗសូមអ្នកទាំងអស់គ្នាអនុវត្ត និងត្រូវមានសម្ភារៈដូចខាងក្រោម៖

សម្ភារៈត្រូវមាន៖

  • ម្សៅទឹកដោះគោកូនក្មេង
  • ទឹកស្អាត

វិធីធ្វើ៖

  • នៅពេលដែលយើងដាំល្ពៅបានប្រមាណ១ខែវានឹងចាប់ផ្តើមចេញផ្កា។
  • លាយម្សៅទឹកដោះគោ ២ស្លាព្រាបាយជាមួយទឹក២០លីត្រ រួចកូរវាឲ្យរលាយសព្វ។
  • យកទឹកនេះបាញ់ទៅលើផ្កាល្ពៅជារៀងរាលព្រឹក ដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំជាដើមមកក្រេបផ្ការបស់វា ដែលជួយក្នុងការបន្តពូជរបស់ផ្កាល្ពៅទាំងនោះ។

វិធីសាស្ត្រមួយទៀតគឺ៖

  • យើងអាចយកកេសលំអងពីផ្កាឈ្មោល ទៅផ្តិតឲ្យជាប់លើកេសផ្កាញីដើម្បីជំនួយក្នុងការបន្តពូជរបស់វា។
  • បើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះ ផ្កាល្ពៅញីខ្លះនឹងរោយស្វិតងាប់ទៅវិញព្រគ្មានការបង្ករកំណើត។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត