អ្នកទាំងអស់គ្នាពិតជាមិនគួរមើលរំលងនូវវិធីលាងសម្អាតបន្លែដើម្បីកម្ចាត់សាជាតិពុល និងបង្កមហារីកនោះទេ។ ដូចនេះអ្នកទាំងអស់គ្នាអាចសាកល្បងនូវវិធីដែលមានការរៀបរាប់ដូចខាងក្រោម។ តោះសូមធ្វើវាទាំងអស់គ្នាដើម្បីទទួលបានសុខភាពល្អ និងជៀងវាងពីជម្ងឺមហារីក។
- វិធីមួយក្នុងចំណោមវិធីដ៏សាម
ញ្ញ ដើម្បីបន្ថយសារៈធាតុពុល គឺត្រាំបន្លែក្នុងទឹកឧណ្ហៗប្រមាណ ១០ នាទី (បន្លែកន្លះគីឡូ ប្រើទឹកប្រមាណ ៥ លីត្រ, សីតុណ្ហភាពពី ៤៣-៥០ អង្សាសេ) រួចលាងឡើងវិញ។ ដោយវិធីនេះ អ្នកអាចបន្ថយដល់ ៥០% បរិមាណជាតិពុល ដោយមិនធ្វើឲ្យបាត់បង់វីតាមី ន C និង សារជាតិជីវជាតិផ្សេងៗទៀត។ - ក្រៅពីវិធីខាងលើ អ្នកគួរលាងបន្លែដោយទឹកត្រជា
ក់ រួចបន្តត្រាំក្នុងទឹកលាងអង្ ករពី ៥ ទៅ ១០ នាទី ។ - អ្នកវិទ្យាសាស្ត្រឲ្យដឹង
ថាបរិមាណថ្នាំសម្លាប់សត្វល្អិ តក្នុងបន្លែមួយចំនួនដូចជា ត្រសក់, ប៉េងប៉ោះងាយត្រូវបំបែករំដោះដោយពន្លឺ ព្រះអាទិត្យ។ ដូច្នេះយើងអាចសំដិលបន្លែក្រោមកម្តៅថ្ងៃ ៥ នាទី អាចបន្ថយជាតិពុលនៅក្នុងបន្លែបានមួយចំនួនបានផងដែរ។ - ទន្ទឹមនោះ ជាមួយនឹងការលាងសំអាត ៣ ទៅ ៤ ដង ក្រោមរ៉ូប៊ីណេ អ្នកអាចកម្ចាត់ជាតិពុលក្នុង
បន្លែដោយវិធីត្រាំវាជាមយយទឹ កអំបិល។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត