ការឈឺឆ្អិងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។ ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។
គ្រឿងផ្សំ៖
- ទឹក
- ក្រូចឆ្មា
- ទឹកឃ្មុំ
- ខ្ជាយ
វិធីធ្វើ៖
- យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ
- បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី
- លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ
- ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត