វិធីសាស្ត្រចិញ្ចឹមបង្កងក្នុងកញ្ច្រែង

ដើម្បីចិញ្ចឹមបង្កងក្នុងកញ្ច្រែងអ្នកត្រូវធ្វើការរៀបចំស្រះដោយជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម។

Advertisement

ការរៀបចំចិញ្ចឹម៖

  • រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើលវា។
  • វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៥តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី។
  • ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន។​
  • ដាក់ទឹកបញ្ចូលក្នុងស្រះនោះ។
  • នៅពេលបញ្ចូលទឹករួចយកបង្គោលឈើមកចងភ្ជាប់ជាមួយកញ្ច្រែង រួចដាក់ចូលក្នុងស្រះដោយទុកគម្លាតពីគ្នាប្រមាណ៥ទៅ៧តឹក និងមិនត្រូវឲ្យលិចផុតទៅក្នុងទឹកឡើយ។
  • បន្ទាប់មកដាក់កូនបង្កងទឹកសាបចំនួន១ចូលក្នុងកញ្ច្រែងចិញ្ចឹម។
  • ត្រូវរៀបចំប្រព័ន្ធឲ្យទឹកវិលប្រមាណ១៥-២០នាទី ក្នុងមួយថ្ងៃផងដែរ។

ការផ្តល់ចំណី៖

  • យើងអាចឲ្យចំណីវា ២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
  • ប្រភេទចំណីដែលអាចឲ្យវាស៊ីបានមានដូចជា សាច់ដូងខ្ចីល្មម កូនត្រីតូចៗផ្សេងៗជាពិសេសត្រីទីឡាព្យា និងអាចឲ្យវាស៊ីបន្លែខ្លះដូចជាស្ពៃក្តោបជាដើម។
  • យើងអាចផលិតចំណី១បែបទៀតគឺ យកកន្ទក់ លាយជាមួយត្រីដែលគេកិនរួច យកល្បាយស្មើគ្នា រួចយកលាយជាមួយប្រេងរុក្ខជាតិ រួចដាក់ក្នុងចានតូចមួយហើយយកទៅដាក់ក្នុងកញ្ច្រែងឲ្យវាស៊ី ដែលអាចជួយឲ្យវាឆាប់ធំធាត់។
  • អាចបូមទឹកផ្លាស់ប្តូររាល់១ខែម្តងជាការប្រសើរដើម្បីឲ្យបង្កងមានសុខភាពល្អ។
  • រយៈពេលប្រមាណ ៧ខែ យើងអាចប្រមូលផលវាបាន។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត