យើងធ្លាប់បានសរសេរនូវអត្ថបទដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី ៧ម្តងរួចទៅហើយដែលនិយាយពី ជីវប្រវត្តិសង្ខេបរបស់ព្រះអង្គ តែពេលនេះយើងនឹងរៀបរាប់នូវភាពជាអ្នកដឹកនាំរបស់ព្រះអង្គវិញម្តង។
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទទ្រវរ្មីនទី២ ព្រះមាតាព្រះនាមចុឌាមមុនី្ន ដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីទួតមួយនឹងព្រះបាទសូរិយោវរ្ម័នទី២។ បើនិយាយពីភាពដឹកនាំរបស់ព្រះអង្គវិញគឺមាន ៨ចំនុចដែលគាត់បានអនុវត្តដែលមានដូចជា។
- ទឹកអម្រែក (មិនលម្អៀង)
- ភ្នែកខ្លែង (មើលគ្រប់ទិសទី)
- ស្ញែងរាជ (ឱ្យគេគោរពស្ងប់ស្ងែង)
- សម្តីឥសូរ (សម្តីទិព្វ គេគោរព ស្តាប់បង្គាប់ អនុវត្តតាម)
- ថ្ងូរព្រះឥន្ទ្រ (ខ្វាល់ខ្វាយជានិរន្តរ៍ដល់រាស្ត្រ)
- សុបិនសួគ៌ (សម្រេចឲ្យខាងតែបានរាល់បំណងប្រាថ្នាជូនរាស្ត្រ)
- ខួរទន្សាយ (ភាពឈ្លាសវៃ)
- សប្បាយស្រមោច (ប្រជារាស្ត្រសម្បូរសប្បាយ រុងរឿង)