មានប្រជាជនកម្ពុជាច្រើនណាស់ដែលបានស្គាល់លោកស្រី រស់ សិរីសុទ្ធាតាមរយៈចម្រៀងដែលលោកស្រីបានច្រៀង។ លោកស្រីមានទីកន្លែងកំនើតស្ថិតនៅ ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបងហើយលោកស្រីក៏ធ្លាប់ជាសិស្សនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបងផងដែរ។
លោកស្រី រស់ សិរីសុទ្ធាបានកើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ហើយបានទទួលមរណៈភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៧។ លោកស្រីមានអាជិពជាអ្នកចម្រៀង និងជាអ្នកសរសេរបទចម្រៀងហើយតន្ត្រីដែលគាត់តែងតែសរសេរ និងច្រៀងនោះគឺបែបប្រជាប្រិយ និងមនោសញ្ចេតនា។ លោកស្រីបានចាប់ផ្តើមអាជិពរបស់ខ្លួនតាំងពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧៧ផងដែរ។
អ្នកទាំងអស់គ្នាប្រហែលមិនបានដឹងទេថាឈ្មោះ រស់ សិរីសុទ្ធាគឺមិនមែនឈ្មោះដើមរបស់គាត់ទេឈ្មោះដើមរបស់គាត់គឺ រស់ សុទ្ធា និងឈ្មោះក្រៅ រៃ។ ឈ្មោះ សិរី ទើបជាឈ្មោះកណ្តាលថែមតាមក្រោយក្រោយពីឈប់រៀនហើយទៅចាប់អាជីពជាអ្នកចម្រៀង។ ដូច្នេះពលរដ្ឋខ្មែរជាទូទៅតែងស្គាល់នឹងហៅលោកអ្នកស្រីថា រស់ សិរីសុទ្ធា។ ប៉ុន្តែភាគច្រើនសរសេរច្រឡំទៅជា រស់ សេរីសុទ្ធា ទៅវិញ។
ហេតុអ្វីបានជាលោកស្រី រស់ សុទ្ធា មានឈ្មោះថា រស់ សិរីសុទ្ធាយើងនឹងសរសេររៀបរាប់នូវអត្ថបទក្រោយទៀត
ឯកសារយោង៖ ប្រវត្តិជីវិតសិល្បករខ្មែរ ដោយលោក នួន សុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ