នាទីដែលអ្នកបានដឹងថា អ្នកមានផ្ទៃពោះ, បន្ទាប់ពីអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលដំបូង រឿងបន្ទាប់ក្នុងចិត្តរបស់អ្នកគឺ ចង់ដឹងពីភេទទារកក្នុងផ្ទៃ ។ ឪពុកម្តាយតែងតែចង់ដឹងពីភេទរបស់កូន ដោយសារមូលហេតុជាច្រើន។ ការបានដឹងពីភេទរបស់កូន ងាយនឹងឱ្យម្តាយឪពុកបានត្រៀមដាក់ឈ្មោះ សម្លៀកបំពាក់…សម្រាប់ទារក ។
ឥឡូវនេះ គេជឿថា សង្កេតសុខភាពរបស់ម្តាយ អាចមើលដឹងពីភេទទារកក្នុងផ្ទៃបាន ៖
- បើសិនស្ត្រីឡើងទម្ងន់ច្រើនក្នុងអំឡុងពេលពពោះ បញ្ជាក់ថា ទារកក្នុងផ្ទៃជាកូនប្រុស
- ប្រសិនបើគីឡូរបស់ស្ត្រីនៅធម្មតា ជាសញ្ញាបញ្ជាក់ថា នាងអាចនឹងមានកូនស្រី
- តាមការស្រាវជ្រាវពីសកលវិទ្យាល័យរដ្ឋអូហៃយ៉ូ ប្រទេសជប៉ុនបានរកឃើញថា ស្ត្រីដែលមានផ្ទៃជាកូនស្រីបានផលិតកោសិការលាកច្រើននៅក្នុងឈាម ។ នៅពេលកោសិការលាកត្រូវបានផលិតឡើងច្រើនក្នុងរាងកាយ អាចបណ្តាលឱ្យភាពស៊ាំរបស់ស្ត្រីចុះខ្សោយ ងាយនឹងឆ្លងជំងឺ
- ស្ត្រីមានកូនក្នុងផ្ទៃជាកូនប្រុសត្រូវបានគេរកឃើញថា មិនបានផលិតកោសិការលាក ។ កោសិការលាកនេះធ្វើឱ្យស្ត្រីកើតជំងឺហឺត ។
ដូចនេះ សរុបមកស្ត្រីមានផ្ទៃជាកូនស្រីងាយនឹងកើតជំងឺ បើប្រៀបធៀបនឹងស្ត្រីមានផ្ទៃជាកូនប្រុស។
ផ្តល់សិទ្ធដោយ៖ មង្គលការ