មានវិធីជាច្រើនអាចមើលដឹងថា ស្ត្រីកំពុងមានផ្ទៃពោះនៅដំណាក់កាលដំបូង ។ រោគសញ្ញាចាប់ផ្តើមដំបូងគេគឺ កម្រិតអរម៉ូនប្រូហ្គេស្តេរ៉ូន និងអឺសស្ត្រូសែនក្នុងខ្លួនស្ត្រីឡើងខ្ពស់ ។ វាធ្វើឱ្យចង្វាក់បេះដូងស្ត្រីលោតញាប់ ហើយអរម៉ូនទាំងនេះមិនអាចលាក់បាំងឥទ្ធិពលរបស់វាប្រតិកម្មទៅលើរាងកាយឡើយ ។ ដូចនេះ អ្នកជំនាញនឹងបង្ហាញពីអាការៈមានផ្ទៃពោះដំបូងរបស់ស្ត្រី ៖
១. សុដន់ប៉ោងឡើង ហើយឈឺ៖ សុដន់ស្ត្រីនឹងកាន់តែធំឡើងជាងមុន តែងាយនឹងឈឺចាប់ ។ ពេលបាន ២-៣ ខែក្បាលពោះនឹងកាន់តែធំឡើងដូចគ្នា ។ បម្រែបម្រួលអរម៉ូននេះជារឿងទូទៅរបស់ស្ត្រីពពោះ ។
២. អស់កម្លាំង៖ អ្នកនឹងមានអារម្មណ៍ហត់នឿយ មិនចង់ធ្វើអ្វី ចង់ចូលគេងតាំងពីម៉ោង ៨ យប់ ។ រាងកាយអ្នកមិនអាចធ្វើការបានយូរឡើយ ។
៣. អារម្មណ៍រវើរវាយ
៤. វិលមុខ
៥. ចង់ក្អួត និងក្អួតចង្អោរ៖ អាការៈនេះកើតឡើងដោយគ្មានមូលហេតុ ។
៦. ខ្ពើមអាហារ ឬស្រេកឃ្លានអាហារខុសធម្មតា៖ បើសិនអ្នកស្រេកឃ្លានអ្វីប្លែកៗខុសប្រក្រតី បញ្ជាក់ថា ៩៩% អ្នកប្រាកដជាមានផ្ទៃពោះ ។
៧. នោមញឹក៖ អ្នកឧស្សាហ៍នោមរៀងរាល់ ១០ នាទីម្តង ។
៨. មករដូវ និងឈឺចាប់៖ រដូវរបស់អ្នកឆាប់មកដល់ខុសពីធម្មតា មានពណ៌ស្រាល ហើយឆាប់បញ្ចប់ទៅវិញ វាអាចជាឈាមបង្កកំណើត ដែលជាសញ្ញានៃការមានផ្ទៃពោះ។
ផ្តល់សិទ្ធដោយ៖ មង្គលការ