ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកមុនរដូវសាបព្រួសបានចូលមកដល់។ ជារៀងរាល់ឆ្នាំនៅខែឧសភា ពិធីបុណ្យបែបវប្បធម៌នេះ បានរៀបចំធ្វើឡើងនៅសួនច្បារពីមុខសារមន្ទីរជាតិ(ជាប់ព្រះបរមរាជវាំង )។ កម្ពុជាជាប្រទេសដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយព្រះធរណីនិង កសិកម្ម។ តាមជំនឿហោរាសាស្ត្រ គោឧសភរាជមានតួនាទីសំខាន់ក្នុងការសម្រេចជោគវាសនាភោគផលកសិកម្មជា រៀងរាល់ឆ្នាំ។
តាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពី បរមបុរាណស្តេចមាឃដែលតំណាងឲ្យព្រះមហាក្សត្រកម្ពុជាជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានីដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុ ត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។ បន្ទាប់មក រាជបរិវារដឹកគោឧសភរាជសំដៅថាសមាសទាំង៧ ដែលមានដាក់ ស្រូវ ពោត ល្ង គ្រាប់ពូជ សណ្តែក ស្មៅ ទឹក និងស្រាដើម្បីឲ្យ គោឧសភរាជនោះបរិភោគ។ រាជហោរាបានបកស្រាយនូវអ្វីដែលគោឧសភរាជនោះបានបរិភោគ និងព្យាករណ៍នូវព្រឹត្តិការណ៍ជាច្រើនដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងធ្លាក់ច្រើន។ នៅក្នុងព្រះរាជពិធីនេះផងដែរ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាង ល្អឆើតឆាយ។
ពិធីនេះត្រូវបានប្រារព្ធឡើងដោយមានបុរសម្នាក់ឈ្មោះថា(ស្តេចមាឃ)ដែលកាន់នឹម និងនង្គ័ល, និងស្ត្រីម្នាក់ ឈ្មោះថា (ព្រះម៉ែមេ ហួរ) ដែលសាបពូជស្រូវ ដើរតាមក្រោយនង្គ័ល។
គេមានជំនឿថា ពិធីនេះត្រូវបានគេរៀបចំតាមលំនាំសាសនាព្រហ្មញ្ញ ដោយផ្សងទឹកភ្លៀងតាមរយៈការដាក់ភោគផល ឬ អាហារ៧យ៉ាង រៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុដើម្បីឲ្យគោឧសភរាជស៊ីផឹកតាមចិត្តរយៈពេលពេញមួយកម្មវិធីផ្សងនេះ ។
ទាក់ទងនឹងពេលវេលា កាលពីបុរាណ ពិធីនេះត្រូវបានគេប្រារព្ធ រយៈពេល ៣ ថ្ងៃ ។ តែក្រោយមកដោយការវិវត្ត ជឿនលឿន នៃសង្គម និងម្យ៉ាងដោយ ព្រះរាជា មន្ត្រីដែលជាអ្នកមុខអ្នកការ រួមទាំងប្រជារាស្ត្រមានភាពមមារញឹកផងនោះ ទើបព្រះរាជា លោក ក៏បានសម្រេចការប្រារព្ធពិធីនេះមកនៅត្រឹមរយៈពេលមួយថ្ងៃវិញ ពោលគឺចំថ្ងៃ ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ៕
ដកស្រង់ចេញពី៖
http://www.monoroom.info/
http://www.tourismcambodia.org/