ពិពណ៌នាសង្ខេបពីការកាន់ដាវសំពះការ និងរាំសាកន្ទេល

ប្រភពនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល៖ ពីព្រេងនាយមានអាមាត្យម្នាក់ជារាជបម្រើត្រូវចេញទៅច្បាំង តែមានគូដណ្តឹងម្នាក់ភ្ជាប់ពាក្យរួចស្រេចដោយសន្យាថាបីខែទៀតនឹងវិលមករៀបការ ។

Advertisement

-ពេលបីឆ្នាំក្រោយទើបអាមាត្យនោះមកវិញចំពេលដែលគូដណ្តឹងផ្ទឹមសំពះនឹងបុរសថ្មី គេក៏ហូតដាវសម្លាប់បុរសនោះ រួចនាំនាងនោះចេញទៅ។
– ដើម្បីរំងាប់ចង្រៃ ម៉ែឳកូនប្រុសស្រី ក៏ឲ្យអាមាត្យសូត្រធម៌ស្លុតីលាងឈាមសាកន្ទេលភ្លាម។
ហេតុនេះទើបពេលផ្ទឹមសំពះការខ្មែរតែងយកដាវដាក់លើដៃឲ្យកូនសំពះផ្ទឹម​ និងឲ្យអ្នកច្រៀងរាំច្រៀងទំនុកសាកន្ទេល រំងាប់ចង្រៃរហូតមក។