សួស្តីប្រិយមិត្តរបស់ខ្ញុំស្រឡាញ់ប្រទេសខ្ញុំថ្ងៃនេះពិតជាសប្បាយចិត្តណាស់ព្រោះថ្ងៃនេះ ជាថ្ងៃថ្មីហើយក៏ជាថ្ងៃទីមួយនៃឆ្នាំ២០១៣ផងដែរ។តោះថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាឲ្យ ស្គាល់ពីរបាំប្រពៃណីខ្មែរបន្តិចតើរបាំប្រពែណីគឺជាអ្វីទៅ?បាទចឹងសូមនិយាយតែម្តងរបាំ ប្រពៃណីគឺសម្គាល់ប្រភេទរបាំទាំងឡាយណាដែលស្ថិតជាប់នឹងពីធីប្រពៃណីឬពីធីតំណត្រកូលតាំងពីយូរលង់ណាស់មកហើយ។របាំប្រពៃណីដែលតាមខេត្តខណ្ឌក្នុង ព្រះរាជាណាចក្រកម្ពុជាមាន៖
Advertisement
- ខេត្តសៀមរាប៖ របាំត្រុដិ របាំត្រុដិនាងមេវ របាំចាក់អង្រ្កង
- ខេត្តពោធិសាត់៖ របាំបេះក្រវាញ របាំសែនភ្លយ របាំក្ងោកពោធិសាត់
- ខេត្តកំពង់ស្ពឺ៖ របាំដាល់អំបុក របាំស្គរ របាំគងសួយ របាំភ្លយសួយ
- ខេត្តកំពង់ឆ្នាំង៖ របាំក្អម របាំបរគោ របាំអារក្ខចាម
- ខេត្តស្ទឹងត្រែង៖ របាំគែន របាំវាយគូយ
- ខេត្តកំពង់ធំ៖ របាំចាក់គ្រើល របាំត្បាល់កាប់(ត្បាល់ក្តឿង)
- ខេត្តកណ្តាល៖ របាំអន្ទង់ហែល
- ខេត្តតាកែវ៖ របាំច្រម
- ខេត្តស្វាយរៀង៖ របាំគោះត្រឡោក(កណ្តូបសេះ)
- ខេត្តកោះកុង៖ របាំព័ទ្ធរ៉ុង
- ខេត្តប៉ៃលិន៖ របាំក្ងោកប៉ៃលិន
- ខេត្តក្រចេះ៖ របាំគងស្ទៀង
- ខេត្តរតនគិរី៖ របាំរាំវង់ភូមិថ្មី (រាំវង់ស្រ៊ុកហ៊ានទើម)
- ខេត្តរតនគិរី-មណ្ឌលគិរី៖ របាំកាប់ក្របីផឹកស្រា របាំតូណៃទិន
- ខេត្តកណ្តាល-តាកែវ៖ របាំវាយក្រាប់
- ខេត្តកំពង់ស្ពឺ- កំពង់ធំ៖ របាំកន្តៃរ៉ែ
- ខេត្តពោធិសាត់-កំពង់ឆ្នាំង៖ របាំស្នែងទន្សោង
- ខេត្តកណ្តាល-ខេត្តកំពង់ចាម-ខេត្តសៀមរាប៖ របាំគោះអង្រែ
ឯកសារយោង៖ សៀវភៅវប្បធម៌ខ្មែររបស់សាកលវិទ្យាល័យបញ្ញាជាតិ