ព្រហ្មមុខបួនតំណាង៖
- ព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា ឧបេក្ខា)។
- អំណាចព្រះរាជា(ព្រះបាទជ័យវរ្ម័នទី៧) លើទិសទាំង៤។
- ជាមុខរបស់អវតាលោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន)។
- ជាតំណាងព្រះព្រហ្ម។
មុខ៤ញញឹមប្រិមប្រិយ បើកភ្នែកព្រឹមៗសម្លឹងចុះក្រោម៖
ញញឹម៖
- ក្នុងក្តីសង្ឃឹមប្រកបដោយភាពអាថ៌កំបាំង តាមរយៈបបូរមាត់ព្រោះព្រះពោធិសត្វស្ថិតលើជីវិតសត្វលោក
- ញញឹមដោយព្រះអង្គបានបង្រួបបង្រួមជាតិ សាសនា ឲ្យមានសុខសន្តិភាព សេចក្តីស្ងប់ឈ្នះខ្លួនឯង និងបុគ្គលបាបធម៌
- ញញឹមព្រោះឃើញវប្បធម៌ អរិយធម៌រីកចម្រើន
- ញញឹមព្រោះបានប្រោសសត្វលោកឲ្យមានសេចក្តីសុខ
+ ភ្នែកបិទព្រឹមៗ៖ ជាកាយវិការសមាធិ ហៅថា មុទ្រៈ របស់ព្រះសម្មាសម្ពុទ្ធ។
- បើកបញ្ញាចក្ខុដែលអាចមើលឃើញវែងឆ្ងាយគ្មានទីកំណត់
- ជាការប្រុមើមើលជីវិតសត្វលោកមានភ័ព្វវាសនា ឫអភ័ព្វុ
ដកស្រង់ពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ