១. សូមមើលទង់ជ័យ ឆព្វណ្ណរង្សី ដែលមានរស្មី ភ្លឺស្រស់ល្អ
ខៀវលឿងក្រហម ព្រមទំាងពណ៌ស ហង្សបាទនិងពណ៌ ដ៍ភ្លឺផ្លេក។
២. ប្រទេសតូចធំ បានស្ម័គ្រស្វាគមន៍ ជំនុំគ្នាច្រើន អនេក
ព្រមយករស្មី ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក ក្រៃកន្នង។
៣. ធ្វើជាសញា ទង់ជ័យសាសនា នៃសម្ពុទ្ធធំ ចម្បង
ចូរយើងរាល់គ្នា យកចិត្តចាំចង នឹកដល់ព្រះអង្គ ជាអម្ចាស់។
៤. ទោះជាតិផ្សេងគ្នា ក៍ត្រូវដឹងថា សុទ្ធសឹងតែជា ពុទ្ធសាសន៍
ត្រូវមានសាមគី្គ ទំាងក្មេងទំាងចាស់ ប្រឹងប្រែងឱ្យណាស់ គ្រប់ៗគ្នា។
៥. សូមសាសនាពុទ្ធ ថ្កុំថ្កើងខ្ពស់ផុត រុងរឿងវិសុទ្ធ ដ៍ថ្លៃថ្លា
ហើយមានជ័យជោគផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន។
៦. មានចិត្តស្នេហា គោរពបូជា ចំពោះព្រះធម៌ ដ៍កល្យាណ
ទំាងមនុស្សទេព្ដា ស្នេហាគ្រប់ប្រាណ ប្រាថា្នចង់បាន សេចកី្ដសុខ។
៧. យើងខេមរជាតិ នំាគ្នាខ្មីឃ្មាត កាន់ធម៌នឹងបាន ចាកផុតទុក្ខ
រួបរួមសាមគ្គី ពីនេះទៅមុខ យើងនឹងបានសុខ ក្សេមក្សាន្តត្រាណ។
៨. ព្រមព្រៀងប្រពឹត្ត កាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាន និពា្វន
ជាទីផុតទុក្ខ បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន សោយសុខា។
ព្រះរាជនិពន្ធៈ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ)