ពាក្យ (បយ៍ង្គ ឬបល្ល័ង្ក) ខ្ញុំបានពន្យល់ក្នុងភាគ១រួចខ្លះហើយ ដែលខ្ញុំលើកយកមកសរសេរនេះ ដើម្បីបញ្ចូលទៅក្នុងរឿងភ្នំ ដែលទាក់ទងនឹងកេរតំណែលម៉ែ ចង់ដឹងរឿងម៉ែ រួចជួយម៉ែ ទាល់តែបូកភ្នំ ឬផ្គុំភ្នំ ។ រឿងរ៉ាវទាក់ទងនឹងភ្នំនេះ ស្តេចជ័យវរ្មន័ទី៧គាត់បានឆ្លាក់រូបរឿងទុកនៅក្នុងបា្រសាទតាព្រហ្ម ដែលបា្រសាទនោះគាត់ធ្វើឧទ្ទិសឲ្យព្រះមាតា ។ គាត់បានឆ្លាក សាច់រឿងរបស់ស្រ្តីម្នាក់ឈរលើផ្កាឈូក កំពុងតែដុះឡើងទ្រស្រ្តីនោះ យកទៅដាក់លើបល្ល័ង្កទទេខាងលើវិញ ដែលបល្ល័ង្កនេះ គាត់ធ្លាប់អង្គុយពីអតីត ដោយបាបអកុសល ធ្វើឲ្យគាត់ធ្លាក់ចុះទៅក្រោម ។
ហើយនៅក្នុងរូបនេះដដែល គាត់ឆ្លាក់សកម្មភាពសត្រូវ មកពីគ្រប់ទិសទី ដែលក្នុងដៃមានកាន់ដាវ លំពែង បុកចាក់ទៅលើគាត់ ព្រោះ ពួកគេមិនចង់ឲ្យស្រ្តីនេះ មកអង្គុយលើបល្ល័ង្ករបស់ខ្លួនវិញឡើយ ។ ធម្មតា (ពៀររមែងរំងាប់ដោយការមិនចងពៀរ) ហើយពៀរនេះ បើអ្នកមិនស្រាយទេ ទោះបីជារលាយអស់ទៅនៃផែនដី ក៏ពៀរវេរារបស់ពួកអ្នកមិនរំងាប់ដែរ (នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ សំដែងប្រោសយក្ខិនី និងនាងកុលធីតា) អត្ថន័យរូបចម្លាក់រឿងខាងលើនេះ ទាក់ទងនឹងរឿងភ្នំបាយ៉ង់កោរ ។
ហើយនៅលើភ្នំនេះមានប្រាសាទ បាយ៉ង់កោរ ដុបវិញ្ញាណ ព្រះបាទដៃខ្លី (ជាកូន) ព្រះនាងសក់ក្រអូប ព្រះគោ ព្រះកែវ ហើយមានឈ្មោះភ្នំ បាយ៉ង់កោរ សក់ក្រអូប ដុកស្វាគយ ព្រះបក សំពៅលូន វិហារចិន ភ្នំតូច និងមានទំនប់បុរាណមួយហៅថា ទំនប់ អូរបន្ទាយ ហើយឈ្មោះទាំងនេះខ្ញុំបានដកស្រង់ចេញពីទស្សនាវដ្តីមួយ (ខ្ញុំពុំបានបកស្រាយពន្យល់ឡើយ)៕