ពាក្យទំនៀមខ្មែរដែលចាស់ៗបុរាណនិយមយកមកនិយាយដែលមានអត្ថនយ័ដូចខាងក្រោម៖
- ចាក់ទឹកដូង រំលងសីមា» (ស្ដេចយកប្រពន្ធ សាសន៍ដទៃ)
- កន្ទុយត្រីប្រា មេនាងឧក» (រាស្ត្រយកគ្នា លែងរើសពូជ)
- កន្ទុយត្រីផ្ទក់ មេនាងចែ» (រាស្ត្រយកប្រពន្ធ ជាតិជាស្ដេច)
- អកកំបោរ ប្រចាំថង់» (ស្ដេចឲ្យមាន គ្រាន់តែចាំវាំង)
- បំពង់ឫស្សី ប្រចាំវែក» (នាម៉ឺនមន្ត្រី គ្រាន់តែចាំដួស ប្រយោជន៍ឲ្យគេ)
- ក្បាលទំពែក ក្អែកជុះអាចម៍ដាក់ប៉ក់» (បញ្ញវន្តចេះដឹង រៀនទាល់តែក្បាលទំពែក អ្នកស្នេហាជាតិ តែខ្វើក មិនរណបតាមគេ តែងជាប់គុក និរទេស ឬ ត្រូវពួកឈាមខ្មៅ តាមព្យាបាទសម្លាប់ចោល) (ប្រភព៖ សីល សម្មាធិ បញ្ញា)
សូមគិតពិចារណាដោយខ្លួនឯង
ប្រភព៖ មរតកកវី