រឿងដែលគ្រប់គ្នាមិនដែលដឹង ឬចាប់អារម្មណ៍នោះគឺការដើរលេង ឬញុំាច្រើនប៉ុនតែយើងមិនឡើងគីឡូ។ ការញុំាអាហារយើងមិនមែនចេះតែញុំាតែតាមការចង់ ឬនឹកឃើញនោះទេព្រោះអាហារខ្លះវាបានផ្តល់ផលប្រយោជន៏ឲ្យយើង តែសម្រាប់អាហារខ្លះក៏គ្មានបានផ្តល់ផលអីនោះដែរ។ ខាងក្រោមនេះយើងនឹងប្រាប់អ្នកពីរឿងសំខាត់ទាំង ៤ដែលទោះបីជាអ្នកដើរលេងច្រើន ឬញុំាចំនីច្រើនយ៉ាងណាអ្នកក៏មិនឡើងគីឡូដែរ។ តោះសូមអានខាងក្រោមនេះទាំងអស់គ្នា៖
- មិនអាចភ្លេចយកអាហារសម្រន់តាមខ្លួន៖ ពិតណាស់មនុស្សមួយចំនួនហាក់មិនចាប់អារម្មណ៍លើអាហារសម្រន់នោះទេពួកគេគិតខុសហើយអាហារសម្រន់ទាំងនោះអាចធ្វើឲ្យគេមិនឡើងគីឡូបានដែលមានដូចជា(ចេក, ប៉ោម ជាដើម)។
- ការញុំាទឹក៖ ទឹកជារបស់សំខាន់អ្នកមិនគួរភ្លេចយកវាតាមខ្លួនទេវាអាចជួយអ្នកបំពេញជាតិទឹកនៅពេលអ្នកដើរលេងច្រើនហើយបាត់បង់ជាតិទឹក។
- កម្សាន្តដោយដើរឲ្យបានច្រើន៖ ត្បិតតែអ្នកទៅដើរលេងប៉ុនតែអ្នកគួរតែជ្រើសរើសការដើរដោយថ្មើរជើងដើម្បីមើលទេសភាពព្រោះថាវាបានជួយបំបែកកាឡូរីនៅក្នុងខ្លួនអ្នកផងដែរ។
- គេងឲ្យបានគ្រប់គ្រាន់៖ ពិតណាស់ទោះបីអ្នកទៅដើរលេងក៏ដោយតែមិនគួរចូលគេងយប់ពេកនោះទេអ្នកគួរតែឆាប់ចូលគេងដែរ។