វិធីធ្វើចំណីត្រីដោយចំណាយតិច និងធ្វើឲ្យត្រីឆាប់ធំធាត់

បើអ្នកចង់ឲ្យត្រីដែលអ្នកចិញ្ចឹមឆាប់បានធំធាត់ ហើយការចំណាយទៅលើចំណីត្រីអស់តិចអ្នកគួរគម្បីគិតដល់ពីធាតុផ្សំ និងវិធីធ្វើដែលយើងនឹងរៀបរាប់ដូចខាងក្រោម។

Advertisement

ធាតុផ្សំមាន៖

  • កន្ទក់២បាវជី
  • កាកដូង១បាវជី
  • សាច់ត្រីម៉ដ្ឋ​៦គីឡូក្រាម
  • សណ្តែកសៀងកិន ៦គីឡូក្រាម
  • អតិសុខុមប្រាណ EM ១លីត្រ
  • ស្ករងូ ១គីឡូក្រាម
  • ប្រេងសណ្តែក១-២លីត្រ។

វិធីធ្វើ៖

  • លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
  • លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង
  • បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
  • ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត