ដើម្បីដាំចេកដោយដាក់គល់ឡើងលើបានកូនមកច្រើន និងមានដើមទាបអ្នកត្រូវមានកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែហើយត្រូវជីករណ្តៅទំហំ ៣តឹកផងដែរ។ ដូចនេះដើម្បីស្វែងយល់កាន់តែច្បាស់ពីការដាំដុះនេះអ្នកអាចអានពីវិធីធ្វើដែលមានដូចខាងក្រោម។
Advertisement
វិធីដាំគឺ៖
- ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ
- កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា
- ជីករណ្តៅទំហំ ៣តឹកx៣តឹកxជម្រៅ៥តឹក
- ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
- ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់
- ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក
- កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា
- រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។
អ្នកអាចសាកល្បងដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិនប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត